អង់គ្លេស៖ ការទទួលទាន អាហារជាពិសេស គឺអាហារថ្ងៃត្រង់ នៅឯតុធ្វើការ ក្នុងការិយាល័យ គឺជារឿងដ៏ សាមញ្ញមួយ ដែលមនុស្សភាគច្រើន តែងតែធ្វើ ក្នុងនោះប្រិយមិត្ត របស់ខ្មែរឡូត ប្រហែលជា មិនតិចទេ ដែលឧស្សាហ៍ធ្វើបែបនេះ តែមានដឹងទេថា ទម្លាប់មួយនេះ អាចធ្វើឲ្យអ្នក ឆាប់ធាត់ យ៉ាងរហ័សបំផុត។

យោងទៅតាម របាយការណ៍ របស់អ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ ឲ្យដឹងថា មនុស្សដែលឧស្សាហ៍ ទទួលទានអាហារ នៅឯតុធ្វើការ មិនត្រឹមតែអាច ធ្វើឲ្យពួកគេ ឆាប់ធាត់ប៉ុណ្ណោះទេ តែសារធាតុ វីតាមីននៅក្នុង ខ្លួនពួកគេ រឹតតែឆាប់ថយចុះ ផ្ទុយទៅវិញជាតិ កូលេស្តរូល រឹតតែឆាប់កើនឡើង។

ការសិក្សាស្រាវជ្រាវនេះ គឺបានពិសោធន៍ ទៅលើប្រជាជន អង់គ្លេស ជាង៨ពាន់នាក់ និងបានរកឃើញថា មូលហេតុភាគច្រើន ដែលបណ្តាលឲ្យ មនុស្សដែលមាន វ័យជំទង់ ជាពិសេសគឺ ស្ត្រីឆាប់ធាត់ ដោយសារតែ ទម្លាប់អង្គុយ ទទួលទានអាហារ នៅកន្លែងធ្វើការ និងការបរិភោគ អាហារប្រភេទ Fast Food ។

លោក Ashima Kant អ្នកដឹកនាំ នៃការស្រាវជ្រាវ មួយនេះបាន និយាយថា “ទម្លាប់មួយនេះ វាបានធ្វើឲ្យ សារធាតុ ម៉ូលេគុលសម្រាប់ កំចាត់សារធាតុ កូលេស្តរ៉ូល នៅក្នុងឈាម ត្រូវបានកាត់បន្ថយ និងធ្វើឲ្យ មនុស្សចេះតែឃ្លាន ទើបបណ្តាលឲ្យ មនុស្សឆាប់ធាត់ ម្យ៉ាងវិញទៀត ជីវជាតិមួយចំនួន នៅក្នុងខ្លួនមនុស្ស ដូចជាវីតាមីន C និង E ក៏ត្រូវបានធ្លាក់ចុះ ផងដែរ”។

សរុបមកវិញ ការទទួលទាន អាហារនៅ តុធ្វើការ បានប៉ះពាល់ យ៉ាងខ្លាំងមក លើសុខភាព របស់អ្នក ដូច្នេះប្រិយមិត្ត គប្បីតែទៅរក ទទួលទាន អាហារទាំងនោះ នៅភោជនីយដ្ឋាន ឬក៏កន្លែង លក់នានាវិញ ជាពិសេស គឺដើម្បី ជៀសវាង ភាពធាត់ជ្រុល ដែលធ្វើឲ្យរូបរាង ដ៏ស្រស់ស្អាត របស់អ្នកបាត់បង់៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]