កូរ៉េខាងត្បូង៖  កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅថ្មីៗនេះ មានហេតុការណ៍ គួរឲ្យរន្ធត់មួយ បានធ្វើឲ្យ មនុស្ស១៦នាក់ បានស្លាប់ និង ១១នាក់ទៀត រងរបួសធ្ងន់ នៅក្នុងកម្មវិធីប្រគុំតន្រ្តី "The 1st Pangyo Techno Valley Festival" របស់ក្រុមចម្រៀងស្រី 4minutes។

យោងតាម សេចក្តីរាយការណ៍ ពីគេហទំព័រ Allkpop បានឲ្យដឹងថា បន្ទាប់ពីមាន រឿងហេតុនេះ បានធ្វើឲ្យអ្នករៀបចំ គម្រោងកម្មវិធី The 1st Pangyo Techno Valley Festival ម្នាក់ គឺលោក Oh  អាយុ៣៧ឆ្នាំ បានសម្រេចចិត្ត សម្លាប់ខ្លួន កាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា  លោក Oh ក៏ត្រូវបាន ប៉ូលីសហៅទៅ សាកសួរពីព័ត៌មានខ្លះៗ បន្ទាប់ពីមាន មនុស្សស្លាប់ ក្នុងរឿងហេតុបាក់ស្រុត របាំងដែក មានជម្រៅ ប្រហែល២០ម៉ែត្រនេះ។

ស្រាប់តែរំលង បានមួយថ្ងៃ  គឺនៅព្រឹក ថ្ងៃសៅរ៍ ទី១៨ ខែតុលា គេបានប្រទះឃើញ សាកសព របស់លោក Oh  ដែលរូបគាត់ បានលោត ពីលើអគារ កម្ពស់ ១០ជាន់ ហើយមុននឹងគាត់ស្លាប់ គាត់ក៏បាន សរសេរសំបុត្រមួយច្បាប់ ទុកផងដែរ ដែលមានអត្ថន័យថា "ឲ្យខ្ញុំសូមទោស ចំពោះអ្នកដែល បានស្លាប់ ក្នុងហេតុការណ៍នោះ ហើយជួយមើល កូនៗរបស់ខ្ញុំផង"៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះរឿងគួរឲ្យរន្ធត់មួយនេះ?











ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]