គីជីស្ថាន៖ ការវះកាត់ រមែងតែងតែ ត្រូវការជានិច្ចនូវ ពន្លឺគ្រប់គ្រាន់ មិនត្រឹមតែ ដើម្បីឲ្យ មើលឃើញ មុខរបួសច្បាស់នោះទេ ថែមទាំងជួយឲ្យ ដៃរបស់គ្រូពេទ្យ មានលំនឹង ក្នុងការវះកាត់ផងដែរ។

ប៉ុន្តែដោយសារ តែប្រទេស គីជីស្ថាន នៅតែជាប្រទេស ដែលក្រីក្រនៅឡើយ និង មានកង្វះខាតអគ្គីសនី ប្រើប្រាស់ផងនោះ បានតម្រូវឲ្យរដ្ឋ ធ្វើការផ្តាច់ភ្លើង ដើម្បីសន្សំសំចៃ ដែលជាហេតុធ្វើឲ្យ បន្ទប់វះកាត់ របស់លោកគ្រូពេទ្យ Kaldarbek Abdramanov វ័យ៤៥ឆ្នាំ និង គ្រូពេទ្យដទៃ ជាច្រើននាក់ទៀត ដែលកំពុងតែធ្វើការ វះកាត់បេះដូង ឲ្យអ្នកជម្ងឺស្ត្រីម្នាក់ ដែលមានឈ្មោះ Tagir Karabayev នៅគ្លីនិកមួយកន្លែង នាទីក្រុង Zhalal-Abad ត្រូវងងឹតសូន្យឈឹង។

បើតាមសម្តីរបស់ លោកគ្រូពេទ្យ Abdramanov បានឲ្យដឹងថា៖ «ពួកខ្ញុំមិនបាន បញ្ឈប់ការវះកាត់នោះទេ ដោយចង់សង្គ្រោះអ្នកជម្ងឺ ឲ្យចប់ចុង ចប់ដើម ទើបធ្វើការវះកាត់ បន្តទៀត ក្រោមពន្លឺពិលទូរស័ព្ទ។ ជាភ័ព្ទសំណាង ការវះកាត់ បានបញ្ចប់ យ៉ាងជោគជ័យ ហើយអ្នកជម្ងឺ ក៏បានរួចផុត ពីសេចក្តីស្លាប់»។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជួប ហេតុការណ៍នេះរួច អ្នករស់នៅ ក្បែរតំបន់នោះ បានសម្រេចចិត្ត នាំគ្នា រៃអង្គាស៍ប្រាក់ ដើម្បីទិញម៉ាស៊ីនភ្លើង មួយគ្រឿង ទុកសម្រាប់ ផ្គត់ផ្គង់អគ្គីសនី ទៅដល់គ្លីនិកខាងលើ៕





វីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]