ខេត្តកំពង់ចាម ៖ ច្រាំងទន្លេមេគង្គ ត្រង់ចំណុចមុខ សណ្ឋាគារមេង្គ ស្ថិតនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកពង់ចាម ត្រូវគេសង្កេតឃើញ បាក់ស្រុតខ្លាំងមាន ជំរៅប្រមាណ៣០ម៉ែត្រ និងបណ្តោយជាង ២០០ម៉ែត្រ ធ្វើឲ្យសំណង់អគារ កំពង់ផែទ្រេត និងប្រេះស្ទើរស្រូប យកចូលទៅក្នុងទន្លេ។

ហេតុការណ៍នេះបង្កឱ្យមាន ការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ តុលា ២០១៤ រហូតដល់ពេលរសៀល ត្រូវបានអាជ្ញាធរខេត្ត រួមជាមួយ ស្ថាប័នជំនាញ ក្រសួងឧតុនិយម និងធនធានទឹក ចុះទៅពិនិត្យជាបន្ទាន់ ដើម្បីជៀសវាង កុំឲ្យកើតមាន មហន្តរាយធំធេង ។

លោកម៉ៅ  ហាក់  អគ្គនាយករងកិច្ចការ បច្ចេកទេស ក្រសួងឧតុនិយ និងធនធានទឹក បានមានប្រសាសន៏ ឲ្យដឹងថា តាមរយៈការដែល រូបលោកចុះទៅ វាស់មើលឃើញថា ចាប់ពីមាត់ទឹកចំងាយ ១០ម៉ែត្រពីច្រាំង ទឹកមានជំរៅ ជិត២០ម៉ែត្រ ហើយការបាក់ ច្រាំងទន្លេនេះ អាចមកពីមាន សំណង់ច្រាំងទន្លេ ផ្នែកខាងលើត្រូវបាន គេធ្វើរួចរាល់រឹងមាំ    ម្យ៉ាងទៀតដោយសារ តែក្បាលកោះដាច់ ដុះវែងនោះ ត្រង់ផ្នែកកណ្តាល វារាងដូចស្នូកអណ្តើក ជាហេតុធ្វើឲ្យ ចរន្តទឹកទន្លេ ត្រូវហូរចែកចេញជា ពីរធ្វើឱ្យបាក់ច្រាំង សងខាងផងដែរ ។

លោកម៉ៅ ហាក់ អគ្គនាយករងកិច្ចការបច្ចេកទេស មានប្រសាសន៏បន្តថា  នៅពេលដែលរូបលោក ពិនិត្យរួចឃើញថា ផលប៉ះពាល់មាន ជាង២០០ម៉ែត្រ ប្រសិនបើមិនមាន វិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា ទេនោះនឹងអាច ប៉ះពាល់ដល់សំណង់ ផ្ទះប្រជាពលរដ្ឋ នៅតាមជួរដង ទន្លេមេគង្គត្រើយ ខាងលិចក្រុងកំពង់ចាម ជាក់ជាមិនខាន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]