កណ្តាល ៖ យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ បានរងរបួសធ្ងន់ធ្ងរស្រាល ដោយសារ រថយន្តដឹក កុងតឺន័រ បុករះរថយន្តដឹកមាន់ ពីខាងក្រោយ និងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យ ធ្លាក់ចូលប្រឡាយទឹក។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ចន្លោះ គីឡូម៉ែត្រ លេខ ៣០-៣១ លើកកំណាត់ ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំក្រាំងអំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល ។

កុងតឺន័រ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ ៣បេ៨៦១៧ បើកបរពីទិសខាងកើតទៅលិច តាមបណ្តោយផ្លូវ។ លុះមកដល់ចំណុច កើតហេតុ ខាងលើ បានបុករថយន្តហ៊ីយ៉ាន់ដាយ ១តោនកន្លះ ដឹកមាន់ពីក្រោយ។ អ្នកបើកបរ ឈ្មោះ សុខ ព្រីន ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុង ភូមិត្រពាំងយ៉ុង ឃុំពើក ស្រុកអង្គស្នួល ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]