កណ្តាល ៖ រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មានសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3B.8617 បានបុកជាមួយរថយន្ត១ គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ប្រភេទ១តោន ដឹកទ្រុង មាន់ពាក់ ស្លាកលេខ ភ្នំពេញ2Z-0833 កាលពីវេលាម៉ោង ៧និង ៣០នាទីយប់ថ្ងែទី១៨ ខែតុលា ឆ្នាំ២០១៤ ចំណុចមុខភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ចន្លោះគីទ្បូមែត្រលេខ ៣០-៣១ ។

មន្ត្រីនគរបាលចរាចរ បានឲ្យដឹងថា ក្រោយកើតហេតុ អ្នកបើកបរ មិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ ។ ចំណែកអ្នកបើកបរ រថយន្ត ហ៊ីយ៉ាន់ដាយ ដឹកទ្រុងមាន់ឈ្មោះ សុខ ព្រិច ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅ ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល(របួសធ្ងន់) រួមដំណើរ ជាមួយឈ្មោះ ប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយបានបាក់ដៃឆ្វេង(មុខរបរកម្មករដឹកមាន់)។ ចំណែករថយន្តធំសណ្ដោងរ៉ឺម៉ក បន្ទាប់ពី បុករថយន្តដឹកទ្រុងមាន់ហើយ ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1Q-3252 គ្មានមួក គ្មានកញ្ចក់ បើកបរដោយឈ្មោះ សុខ រ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ (របួសធ្ងន់)ឌុប ឈ្មោះសឿន ឈិនភេទ ប្រុស អាយុ២០ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា មុខរបកម្មករ របួសស្រាល ។

ក្រោយកើតហេតុ អ្នករងរបួសត្រូវដឹកបញ្ជូនកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ចំណែករថយន្ត និងម៉ូតូ ដែលរង ខូចខាត ត្រូវយកទៅ រក្សារទុក នៅអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បីចាត់តាមផ្លូវច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]