រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់មានអាយុទើបតែមួយខួបកន្លះបានរមៀលធ្លាក់តាមប្រលោះ ជញ្ជាំងផ្ទះ ចូលទៅក្នុងប្រឡាយ ទឹកស្អុយ ដែលកំពុងហូរត្របាញ់បណ្តាលឱ្យលិច ស្លាប់ក្នុង ប្រឡាយទឹកស្អុយនោះ ដោយរកសព មិនទាន់ឃើញនៅ ឡើយទេ ។ ហេតុការណ៍នេះបង្ក ឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧ និង ៣០នាទី យប់ ថ្ងៃទី១៩ តុលា ២០១៤ នៅចំណុចក្រុមទី៧ ភូមិ សមាគមន៍ ព្រះច័ន្ទក្រហម ស្ថិតក្នុង សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ សួស ដេវិដ អាយុមួយខួបកន្លះ ។ ម្តាយក្មេងរងគ្រោះឈ្មោះ សិុនកូ សាំងស៊ី អាយុ៣៤ឆ្នាំ មុខរបរ កាត់ដេរ មានប្តីឈ្មោះ សួស សុភា អាយុ៣៣ឆ្នាំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺក្មេងប្រុស រងគ្រោះបានវា លេងជាមួយ បងស្រីនៅលើ ផ្ទះ ដែលមានទំហំ ៤ ម៉ែត្រ គុណនិង៦ម៉ែត្រ សង់នៅលើ ប្រឡាយទឹកស្អុយ ។ ខណៈពេលដែលកំពុង វាលេងនោះស្រាប់តែ កុមាររងគ្រោះ និងបងស្រីបាន រមៀលទៅប៉ះ និងជញ្ជាំង សង្ក័សីដែលពុកផុយ ទៅហើយនោះ ក៏ធ្វើឱ្យជញ្ជាំង សង្ក័សីនោះ របើកធ្លាក់ក្មេងប្រុស រងគ្រោះនិង បងស្រីរពីលើផ្ទះ ហើយភ្លាមៗ ត្រូវម្តាយឃើញ ទាន់ក៏ហក់ទៅ ចាប់ជើងកូនស្រីជាប់មិនបណ្តាលឱ្យមាន របួសអ្វីទេ តែជាអកុសល ក្មេងប្រុសរងគ្រោះ បានធ្លាក់ចូលប្រឡាយ ទឹកស្អុយនោះលិច បាត់រក សពមិន ឃើញនោះទេ ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋនៅភូមិខាងលើដែលសុទ្ធសឹងជាអ្នកមានជីវភាពក្រីក្រ នោះបាន សហការ គ្នាចុះត្រាំក្នុងទឹកស្អុយ ដោយមិនខ្ពើមរអើម និងក្លិនស្អុយនោះទេ ដើម្បីរាវ រកសពក្មេងប្រុសរង គ្រោះនោះតែរក មិនឃើញនោះទេ ។ នៅក្នុងហេតុការណ៍នេះ ផងដែរគេឃើញអាជ្ញាធរ មូលដ្ឋានមក ជួយ អន្តរាគមន៍យ៉ាងណាក៏ដោយក៏នៅ តែរកសពក្មេងប្រុស នោះមិនឃើញដដែល ដែលធ្វើឱ្យម្តាយ ឪពុកក្មេងរងគ្រោះយំ ហើមភ្នែកព្រោះតែអាណិត កូនដែលបានស្លាប់ លិចបាត់សព ក្នុងទឹកស្អុយនោះ។

គួរបញ្ជាក់ផងដែរថា គ្រួសារសពកុមាររងគ្រោះខាងលើនេះគឺមានជីវភាពទីទាល់ក្រ ដែលបានមក សង់ផ្ទះ នៅលើ ប្រឡាយទឹកស្អុយ ។ ហើយពេលនេះ ក៏កាន់តែធ្វើឱ្យគ្រួសារមួយនេះជួបទៅ នឹងការ លំបាក មួយគ្រាទៀតខណៈ ដែលកូនជាទីស្រលាញ់ បានស្លាប់ បាត់បង់ជីវិត ដោយសារតែជញ្ជាំងផ្ទះពុកផុយ នោះ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]