ថៃ៖ គំនរសាកសព សត្វឆ្កែជាច្រើនក្បាល ត្រូវបានប៉ូលីស និង អង្គការសិទ្ធសត្វ បានចុះឆែកឆេរ និង រកឃើញក្នុងរោងចក្រ បកយកស្បែកឆ្កែ ខុសច្បាប់មួយកន្លែង ក្នុងខេត្ត Sakon Nakhon ប្រទេសថៃ។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅពេលប៉ូលីស ចុះឆែកឆេរក្នុងរោងចក្រនេះ បានរកឃើញសាកសព សត្វឆ្កែ ៨៨ ក្បាល ត្រូវបានគេ កាប់ជាដុំៗ ខណៈ សត្វឆ្កែខ្លះ ត្រូវបានគេបិទមាត់ ពួកវាជិត មិនឲ្យស្រែកព្រូសបាន នៅពេលដែលគេសម្លាប់។ លើសពីនេះទៀត ប៉ូលីសក៏បានរក ឃើញ សាច់សត្វឆ្កែ ចំនួន ៣៥ បាវធំៗ និង បន្ទះស្បែកសត្វឆ្កែ ចំនួន ៩៥ បន្ទះទៀតផង ហើយទម្ងន់សរុប របស់សាកសព សត្វឆ្កែទាំងអស់ គឺរហូតដល់ ជាង ១,១៧០ គីឡូក្រាម។

ខណៈពេល ប៉ូលីសថៃ ចុះឆែកឆេរ បុគ្គលិកធ្វើការ មួយចំនួន បានរត់អស់ ប៉ុន្តែប៉ូលីស ក៏ចាប់បាន មនុស្សចំនួន ៤នាក់ ដែលរួមមាន ម្ចាស់រោងចក្រ ឈ្មោះ Somboon Tongkup និង ប្រពន្ធ  ព្រមទាំងបុគ្គលិក ពីរនាក់ផ្សេងទៀត។

សំរាប់ សត្វឆ្កែទាំងនោះ ត្រូវបានដឹងថា បានទិញ ពីក្រុមសម្លាប់ឆ្កែ ដែលក្រុមនេះ មានឡានធំ ចល័តដើរចាប់ សត្វឆ្កែអនាថា វង្វេងផ្ទះ មកសម្លាប់ និង ផ្តល់ទៅកាន់ រោងចក្រនេះ ដើម្បីបកស្បែក និងកាប់សាច់សត្វឆ្កែ ទាំងនោះបន្ត៕

រូបភាពៈ គំនរសាកសពសត្វឆ្កែក្នុងរោងចក្រនេះ

តើប្រិយមិត្តយល់ឃើញដូចម្តេចដែរ ?

ប្រភព coconuts

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]