ឥណ្ឌា ៖ តាមប្រភព សារព័ត៌មាន បានឲ្យដឹងថា គោជល់ដ៏ធំមួយក្បាល បានទទួលជ័យជំនះ នៅក្នុងកម្មវិធី India Cattle Show ដែលសម្រច ដោយគណៈកម្មការ ១០ រូប និង បានស្នើរសុំ ឲ្យម្ចាស់របស់វា លក់ក្នុងតម្លៃ ជាង ១ លានដុល្លារអាមេរិកទៀតផង។

លោក Karamvir Singh ដែលជាម្ចាស់ របស់គោជល់ ដ៏មានតម្លៃមួយនេះ បានចិញ្ចឹមវា ដូចជាកូនប្រុស របស់លោក ហើយលោកបាន និយាយថា លោកមិនត្រូវការ លុយជាង ១លានដុល្លារ ពីការលក់គោ ជាទីស្រលាញ់របស់លោកឡើយ ពីព្រោះ អ្វីគ្រប់យ៉ាង នៅក្នុងជីវិត យើងនេះ គឺមិនមែន លុយសុទ្ធ តែអាចទិញបាននោះទេ។ មិនតែប៉ុណ្ណោះទេ គោរបស់ខ្ញុំនេះ អាចរកប្រាក់ឲ្យខ្ញុំជិត ៨ ម៉ីនដុល្លារ ក្នុងមួយឆ្នាំ ដូច្នេះ ប្រាក់ប៉ុណ្ណេះ គឺគ្រប់គ្រាន់ សំរាប់ការ ចំណាយប្រចាំថ្ងៃហើយ។

គោជល់ ដ៏មានតម្លៃនេះ ទម្ងន់ ១,៤០០ គីឡូក្រាម ដែលវាផឹកទឹកដោះគោ អស់ ២០ លីត្រក្នុងមួយថ្ងៃ , ស៊ីផ្លែប៉ោមអស់ ៥ គីឡូក្រាម ក្នុងមួយថ្ងៃ និង ចំនីសត្វគោ ដែលមានគុណភាពល្អ ១៥ គីឡូក្រាម ក្នុងមួយថ្ងៃទៀតផង។ មិនតែប៉ុណ្ណោះទេ វាត្រូវដើរ ៤ គីឡូម៉ែត្រក្នុងមួយថ្ងៃ ដែលលោក បានចំនាយលុយ អស់ ៤០០ ដុល្លារ ដើម្បីទុកដាក់ថែរក្សាវា។ លោកបានបន្តថា «កសិករម្នាក់ មកពីទីក្រុង Chandigarh ភាគខាងជើង ប្រទេសឥណ្ឌា បានឲ្យថ្លៃគោជល់នេះ ដល់ជាង ១ លានដុល្លារអាមេរិក ប៉ុន្តែខ្ញុំមិនដាច់ចិត្ត លក់វាឲ្យទៅគេឡើយ»៕

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]