ហុងកុង៖ កាលពីថ្មីៗនេះ នាង Gillian Chung ដែលជាតារាចម្រៀង និងតារាសម្តែង បានបង្ហោះរូបថត ដោយគ្មានការតុបតែងមុខ ចូលក្នុងបណ្តាញសង្គម Weibo។

ចំពោះរូបថត របស់តារាវ័យ ៣៣ឆ្នាំរូបនេះ គឺសក់របស់នាង មានលក្ខណៈសើម ប្រហែលជានាង ទើបតែចេញ ពីងូតទឹក។ ជាមួយគ្នានេះដែរ Gillian ក៏បានសរសេរអក្សរ ពីខាងក្រោម រូបថតនោះថា "សួស្តី! លឺថាអ្នកទាំងអស់គ្នា ដូចជាចាប់ផ្តើមនឹកខ្ញុំ។ ខ្ញុំនឹងផ្លុំសក់ឲ្យស្ងួត រួចនឹងចូលគេង នៅពេលបន្តិចទៀតនេះ"។

យ៉ាងណាមិញ ទោះបីជា រូបថតរបស់ Gillian បានថត នៅពាក់កណ្តាលអាធ្រាត្រក៏ដោយ សម្រស់របស់ នាង គឺនៅតែស្អាត ក្មេងជាងវ័យ និង ស្រស់បំព្រងដដែល។

ចង់ដឹងថា តារាចម្រៀងម្នាក់នេះ នៅតែស្អាត យ៉ាងណា នៅពេល គ្មានការតុបតែងមុខនោះ តោះក្រឡេកមើល រូបថតរបស់នាង នៅខាងក្រោម៖


រូបថតដែលនាង បង្ហោះលើបណ្តាញសង្គម

ខាងក្រោមជារូបថតផ្សេងៗទៀតរបស់នាង នាពេលកន្លងទៅ ៖





ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]