ចិន៖ វីដេអូដែលម្តាយ វ័យក្មេង បានវាយធ្វើបាប កូនតូច យ៉ាងឃោរឃៅនោះ ត្រូវបានបង្ហោះចូល ទៅក្នុងប្រព័ន្ធអ៊ីនធើណេត បានធ្វើឲ្យអ្នក ប្រើប្រាស់អ៊ីនធើណេត មានប្រតិកម្មយ៉ាងខ្លាំង ព្រោះតែទង្វើគ្មាន មេត្តាធម៌របស់ម្តាយ រូបនោះចំពោះកូន។

ជាមួយគ្នានេះដែរ នៅក្នុងវីដេអូ រយៈពេល ៤នាទី ដែលគេបានលួចថត និងបង្ហោះចូលទៅក្នុង ប្រព័ន្ធអ៊ីនធើណេតនោះ បានបង្ហាញឲ្យឃើញថា ម្តាយរូបនោះ បានទាញខោកូនស្រី ដល់ត្រឹមជង្គង់ រួចយករំពាត់វាយ លើជើងរបស់នាង វាយមុខ និងទាត់ធាក់ ក្មេងស្រីនោះ យ៉ាងខ្លាំង ថែមទៀតផង។ នៅក្នុងរយៈពេល៤នាទី ក្មេងស្រីតូចនោះ បានយំដោយការឈឺចាប់ ពីការវាយដំរបស់ម្តាយ ចិត្តឃោរឃៅ។

ជាមួយគ្នានេះដែរ វីដេអូមួយនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ អ៊ីនធើណេត មានប្រតិកម្ម និងរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់ម្តាយរូបនោះ។ ហើយក៏បានធ្វើការ ស្តីបន្ទោសយ៉ាងខ្លាំង ទៅលើអ្នក ដែលបានថតវីដេអូមួយនេះ ដែលមិនព្រមចូលទៅជួយ ក្មេងស្រីនោះ តែបែរជាសង្ងំ លួចថតវីដេអូ ទុកបង្ហោះទៅវិញ៕



ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]