អាមេរិក៖ គ្រឿងឧបករណ៍មួយឈុត នៅក្នុងប្រអប់ឈើ ដ៏ចំណាស់មួយ ដែលត្រូវបានគេប្រើ សំរាប់សម្លាប់បិសាចជញ្ជក់ឈាម ក្នុងជំនាន់ឆ្នាំ១៨០០ នោះ ពេលនេះត្រូវបានគេ ដាក់លក់ដេញថ្លៃ នៅទីក្រុង New Jersey សហរដ្ឋអាមេរិក។

ប្រអប់ឈើសត្សវត្សទី១៩ ផ្ទុកទៅដោយ របស់របរជាច្រើន មានទាំង កាំភ្លើង ពូថៅ ឈើដោត ឈើឆ្កាង ជាដើម រួមជាមួយនឹង សៀវភៅ សាសនា ទឹកមន្តពិសិទ្ធ ខ្ទឹមស អំបិល និងរបស់ជាច្រើនមុខទៀត។ ប្រអប់ឈើទាំងនោះ ត្រូវបានគេ រកឃើញ នៅក្នុង មឈូសឈើ ខណៈពេលនេះ ត្រូវបានគេយក មកដាក់លក់ដេញថ្លៃ ចាប់ផ្តើមពី ៥,០០០ ដុល្លារអាមេរិក ឡើងទៅ។ ចង់ដឹងថា ក្នុងនោះ មានរបស់អ្វីខ្លះ សូមប្រិយមិត្ត មើលរូបភាពខាងក្រោម៖

ចុចអាន៖ ក្រុមអ្នកបុរាណវិទូ បានរកឃើញផ្នូរ របស់បិសាចជញ្ជក់ឈាម មានអាយុកាល ៧០០ ឆ្នាំ!


ឧបករណ៍ជាច្រើនមុខ នៅក្នុងប្រអប់ឈើបុរាណមួយនេះ


មានពូថៅបុរាណមួយ នៅក្នុងនោះ


ខ្ទឹមស(ឆ្វេង) ទឹកមន្តស័ក្តិសិទ្ធ(កណ្តាល) អំបិល(ស្តាំ)


ឈើស្រួចសំរាប់ដោត និង ម៉ាស់មុខ


ប្រអប់មួយទៀតមានទាំងកាំភ្លើងខ្លី និង ឈើដោតរូបព្រះយេស៊ូ


ប្រអប់ផ្សេងមួយទៀត

ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]