អាមេរិក៖ វាពិតជារឿង ហួសចិត្តមួយ នៅពេលដែល គូស្នេហ៍មួយគូ ឈ្លោះគ្នា ព្រោះតែរឿង ចង់បានភួយ ដណ្តប់រៀងខ្លួន រហូតបានធ្វើឲ្យបុរស ជាមិត្តប្រុស រងគ្រោះឈឺចាប់ ពេញទាំងខ្លួន ដោយសារស្នាដៃមិត្តស្រី។

ប៉ូលីសបានទៅដល់ ផ្ទះរបស់ នារីជាមិត្តស្រី ឈ្មោះ Emma Campbell អាយុ ២០ ឆ្នាំ ក្រោយទទួល បានដំណឹង ហើយក៏ឃើញ នាងកំពុងតែ ស្រែកយំ នៅខាងក្រៅផ្ទះ។ មិត្តប្រុសរបស់នាងឈ្មោះ Alexander McCall អាយុ ២០ឆ្នាំ បានប្រាប់ ក្រុមមន្រ្តីប៉ូលីសថា នាង Emma បានយក ក្រចក ដ៏មុតស្រួច មកក្រញៅ ពេញទាំងខ្លួនរបស់គាត់ និង មានចេញឈាម ទៀតផង ដែលធ្វើឲ្យប៉ូលីស មានភស្តុ័តាង គ្រប់គ្រាន់ ក្នុងការ ចាប់ខ្លួន Emma ពីបទ ធ្វើបង្ករបួសស្នាម។ ចំនែកឯនាង Emma បានប្រាប់ ប៉ូលីសថា នាងមានរបួស ត្រង់មាត់ ក្នុងពេលវាយគ្នា ជាមួយ មិត្តប្រុសនាងដែរ តែយ៉ាងណាមិញ ប៉ូលីសមិនបាន រកឃើញរបួសស្នាម នៅលើមាត់ និង ផ្នែកផ្សេងទៀត នៃរាងកាយ របស់នាងឡើយ»។

គួរបញ្ជាក់ផងដែរ ក្រោយពីហេតុការណ៍ ដ៏ហួសចិត្តនេះ បានកើតឡើង គូស្នេហ៍ទាំងពីរ ក៏បានបញ្ជប់ ចំណងស្នេហ៍ ដោយគ្មានពាក្យ លាមួយម៉ាត់ ដោយសារតែ ខាងស្រី ត្រូវប៉ូលីសចាប់ខ្លួន និង ខាងប្រុស កំពុងមានរបួស។ ទោះជាយ៉ាងណា គេមិនទាន់ដឹងថា គូស្នេហ៍ទាំងពីរ នឹងអាចសាង ចំនងស្នេហាជាថ្មី ឫ ក៏យ៉ាងណានោះទេ៕

នាង  Emma 

ស្នាមរបួស នៅលើខ្លួន លោក Chapel  បង្កដោយអតីតមិត្តស្រី

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]