ភ្នំពេញៈ អតីតតារាសម្តែងស្រី ដែលធ្លាប់មានឈ្មោះល្បី នៅក្នុងវិថី សិល្បៈ តាមរយៈការសម្តែង អ្នកនាង គឹម លីហ្សា ទោះជាបានឃ្លាត ចាកឆ្ងាយពីវិថីសិល្បៈ ក្នុងស្រុកដោយនាងត្រូវចេញ ទៅរស់នៅតាម ស្វាមីឯនាយសមុទ្រក៏ដោយ ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់នាង គឺនៅតែទទួលបានការគាំទ្រ មិនចាញ់មុនទេ ដោយថ្មីៗនេះ នាង បានបង្ហាញវត្តមាន នៅលើឆាកខនសឺតក្នុងកម្មវិធី “រាត្រីរាំកម្សាន្ត” ជាមួយលោក អេឡិច ចិត្រា ផងដែរ ។

បើទោះបីជាតារាស្រីរូបស្អាតសាច់សរៗ អ្នកនាង គឹម លីហ្សា បាន រៀបការមានគ្រួសារ និងបានចាកចេញ ពី ស្រុកកំណើតទៅរស់នៅ ជាមួយស្វាមីឯប្រទេសអូស្ត្រាលី ដោយនាងបាន សម្រេចចិត្តបោះបង់ ចោលអាជីពសិល្បៈ ស្ទើរតែទាំងស្រុង ដោយមិនមានការស្តាយ ស្រណោះកេរ្តិ៍ ឈ្មោះ ដែលនាង ខំសាង មកជាច្រើនឆ្នាំក៏ដោយ តែ នាងមិនបានបោះបង់ ចោល សិល្បៈទាំងស្រុងឡើយ ជាក់ស្តែង នៅក្នុង ពេលខ្លីឆាប់ៗខាងមុខនេះ អ្នកនាង គឹម លីហ្សា នឹងបង្ហាញវត្តមាន នៅលើឆាក ដោយចាប់គូ ជាមួយ លោក អេឡិច ចិត្រា នៅក្នុង កម្មវិធីមួយមានឈ្មោះ ថា “រាត្រីរាំកម្សាន្ត” នៅអូស្ត្រាលីផងដែរ ។

កម្មវិធីរាំកម្សាន្តនោះ នឹងចាប់ផ្តើមប្រារព្ធឡើង នៅថ្ងៃទី២៥ ខែតុលា ខាងមុខនេះ ដោយមានតារាចម្រៀង ប្រុសស្រីជាច្រើនដួង ក្នុងនោះ តារាស្រី អ្នកនាង គឹម លីហ្សា ក៏បានបង្ហាញវត្តមាន ផងដែរ ក្នុង កម្មវិធីនោះផងដែរ ៕

មុនពេលដែល តារាសម្តែង និងជាតារាចម្រៀងរូបនេះ ចាកចេញពី ប្រទេសកំណើត ទៅរស់នៅជាមួយ ស្វាមី គឺនាងធ្លាប់បានអះអាងថា នាងមិនបោះបង់ចោល អាជីពសិល្បៈឡើយ ព្រោះថាការងារមួយ នេះ នាងស្រលាញ់ពេញចិត្តខ្លាំង ហេតុដូច្នេះប្រសិនបើ មានឱកាស នាងនៅតែបន្ត ការងារនេះដដែល ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]