អាមេរិក៖ កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យសុខភាព Presbyterian របស់រដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក បានបញ្ចេញវីដេអូឃ្លីប អំពីស្ថានភាព របស់ពេទ្យស្រីម្នាក់ ដែលទើបតែឆ្លង មេរោគមរណៈ អ៊ីបូឡា។

យោងតាមវីដេអូនោះ បានឲ្យដឹងថា ពេទ្យស្រីម្នាក់នោះ មានឈ្មោះថា Nina Pham នាងជាពេទ្យស្រី ដំបូងបំផុត ក្នុងរដ្ឋតិចសាស់ ដែលបានឆ្លង មេរោគមរណៈ មួយនេះ បន្ទាប់ពីនាង បានធ្វើការ ស្ម័គ្រចិត្តមើលថែ បុរសជនជាតិ លីបេរ៊ី ម្នាក់មានឈ្មោះថា Thomas ដែលរូបគេ ជាអ្នកនាំយក មេរោគកំណាច មួយនេះចូលមក ទឹកដីសហរដ្ឋអាមេរិក ហើយពេលនេះ គេបានស្លាប់ បាត់ទៅហើយ។

យើងអាចមើលដឹង នៅក្នុងវីដេអូនោះថា នាងមិនមានភាពតក់ស្លុត អ្វីឡើយចំពោះ ស្ថានភាពរបស់នាង បើទោះជានាង បានផ្ទុកមេរោគនេះ និងត្រូវបញ្ជូន ទៅកាន់បន្ទប់ ដាច់ដោយឡែក ពីគេយ៉ាងក៏ដោយ ក៏នាងនៅតែ មានចិត្ត និយាយលេងសើច ជាមួយគ្រូពេទ្យ ព្យាបាលនាង គឺលោក Dr. Gary Weinstein ផងដែរ។

យ៉ាងណាមិញ ក្រោយពីតាមដាន សុខភាពរបស់នាងរួចហើយ លោក Dr. Gary Weinstein ក៏បាននិយាយ លើកទឹកចិត្ត និង សរសើរចំពោះ ភាពក្លាហានរបស់នាង ដោយបានបញ្ជាក់ថា “ពួកយើងពិតជា អរគុណចំពោះ ទឹកចិត្តអ្នក ដែលបានចូលរួម ថែរក្សាអ្នកជំងឺ អ៊ីបូឡា ដំបូងរបស់យើង ដោយមិនមាន ភាពភ័យខ្លាច”។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ គឺត្រូវបានគេចែករំលែកតៗគ្នា យ៉ាងច្រើន ដើម្បីជាការកោតសរសើរ ចំពោះទឹកចិត្តរបស់ ពេទ្យស្រីម្នាក់នេះ ដែលមិនខ្លាចរអា ក្នុងការមើលថែ អ្នកជំងឺដែលមាន ផ្ទុកមេរោគមរណៈអ៊ីបូឡា៕

ចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនា ទាំងអស់គ្នា៖

ប្រភព៖ ស្តម

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]