ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះផងដែរ ក្រុមហ៊ុន LCHmobile ទទួលបានជោគជ័យ និងការចូលរួម យ៉ាងកោះ ករពីអតិថិជន ជាមួយ កម្មវីធីពិសេស ប្តូរចាស់! យកថ្មី! ដូច្នេះ សូមអតិថិជនអស់ រួសរាន់មក ប្តូរ រឺ ទិញ ផលិតផល Phillips ព្រោះនៅ សល់តែ  2ថ្ងៃទៀតប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី 18-19 ខែតុលា ឆ្នាំ 2014 នៅស្តង់ LCHmobile នៅខាងមុខ អាគារលេខ 25 ផ្លូវម៉ៅសេទុង ជាប់ស្ថានទូតឡាវ (ចន្លោះរវាងស្តុប បូកគោ និងស្តុបចំការមន) ។


កាន់តែពិសេជាងនេះទៅទៀតនោះ ក្រុមហ៊ុន LCHmobile បានធ្វើការបញ្ចុះ តំលៃរហូតដល់ 70% ទៅលើ ឧបករណ៍ គ្រឿង អេឡិចត្រូនិក Phillips ក្បាលចាក់ឌីស (CD & DVD) និងឧបករណ៍ បំពងសំលេង (Speaker) ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន LCHmobile បានអោយដឹងថា ក្រុមហ៊ុនបានរៀបចំនូវ កម្មវិធី ពិសេសមួយ បន្ថែមទៀតសំរាប់ អតិថិជន ទាំងអស់ គឺអតិថិជន អាចយកឆ្នាំងអ៊ុត និងម៉ាស៊ីនក្រឡុក ផ្លែឈើចាស់ៗ រឺ ខូចគ្រប់ម៉ាក និងគ្រប់ស៊េរី របស់ខ្លួនមកប្តូរយក ឆ្នាំងអ៊ុតប្រើ ចំហាយទឹក ស៊េរីថ្មី Phillips GC1418 ដោយ គ្រាន់ចំណាយ ប្រាក់ចំនួន 15ដុល្លា ប៉ុណ្ណោះ ចំពោះការជាវ ដោយមិនប្តូរ ឆ្នាំអ៊ុត គឺមានតម្លៃ 19ដុល្លា ថែមជូន អំពូលភ្លើង (LED Lamp) ចំនួន 1 គ្រឿង រីឯម៉ាស៊ីនក្រឡុក ផ្លែឈើ Phillips GC2108 គឺអតិថិជន គ្រាន់ចំណាយ ប្រាក់ចំនួន 30ដុល្លា ប៉ុណ្ណោះ ហើយសំរាប់ ការជាវថ្មីដោយ មិនប្តូរ ម៉ាស៊ីនក្រឡុក ផ្លែឈើ គឺមានតម្លៃ 38 ដុល្លា ថែមជូន នាឡិកា (Talking Clock) ចំនួន 1 គ្រឿង និង កាំបិតជិតផ្លែឈើ1 ព្រមទាំងមាន ឱកាសទទួលបាន កាដូរដ៏ច្រើនសន្ធឹកសន្ធាប់។

រាល់អតិថិជនទាំងអស់ទិញអស់ទឹកប្រាក់ចាប់ពី 100ដុល្លា ឡើងទៅ ថែមជូន ម៉ាស៊ីនផ្លុំសក់ 1គ្រឿង, ទិញអស់ ចាប់ពី 150ដុល្លា ឡើងទៅ ថែមជូន ទូរទឹកកកមួយភ្លាម។ សូមអតិថិជន ទាំងអស់ អញ្ជើញចូលរួម ជាមួយ នឹងកម្មវិធី ពិសេស ប្តូរចាស់ យកថ្មីនេះ អោយបានគ្រប់ៗគ្នា។ នៅក្នុងកម្មវិធី រយៈពេល ចំនួន 2 ថ្ងៃនេះ ក្រុមហ៊ុន LCHmobile ក៏មានរៀបចំ នូវការលក់ បញ្ចុះតម្លៃជា ពិសេសទៅ លើផលិតផល ម៉ាក Phillips ជាច្រើនទៀត ផងដែរ ក្នុងនោះរួមមាន ម៉ាស៊ីនក្រឡុកផ្លែឈើ ម៉ាស៊ីនផ្លុំសក់ ឆ្នាំងដាំបាយ អគ្គីសនី ឆ្នាំងអ៊ុត ម៉ាស៊ីនកិនកាហ្វេ ម៉ាស៊ីនកោរពុកមាត់ ម៉ាស៊ីនធ្វើនំសាំងវិច និងប្រដាប់ កិនទឹក្រូច ជាដើម។

សំរាប់ព័តមានលំអិតសូមទំនាក់ទំនងទូរស័ព្ទលេខ 023 99 32 45 !

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]