ហ្វាំងឡង់៖ អ្នកវិទ្យាសាស្ត្របាន សាកល្បងយកស្រាបៀរ ដែលគេរកឃើញ នៅក្នុងកប៉ាល់មួយដែល លិចទៅ ក្នុងសមុទ្រជំរៅ ៥០ម៉ែត្រ តាំង ពីឆ្នាំ ១៨៤២ មកចំរាញ់ឡើងវិញ។ កប៉ាល់ដែលលិច បាត់តាំង ពីសតវត្សទី ១៩ នោះ បានត្រូវគេរកឃើញ កាលពីឆ្នាំ ២០១០ នៅសមុទ្រក្បែរ ព្រំប្រទល់ ដែនទឹក រវាងប្រទេស ហ្វាំងឡង់ និងស៊ុតអែត។ នៅក្នុងកប៉ាល់អ្នកជ្រមុជទឹក បានប្រទះឃើញ ស្រាសាំប៉ាញ (champagne) បុរាណចំនួន ១៤៥ ដប និង ស្រាបៀរចំនួន ៥ ដបផងដែរ។

ជាមួយគ្នានេះផងដែរ សាស្ត្រាចារ្យផ្នែកបច្ចេកទេស សា្របៀរ (Brewer) ២ រូបគឺលោក Guido Aerts និង Gert De Rouck នៃសាកល វិទ្យាល័យ Leuven's Brewing បានសិក្សា ទៅលើស្រាបៀរ ទាំងនោះ នឹងចំរាញ់វា ឡើងវិញ ដើម្បីឲ្យគេ អាចទទួលទាន បានឡើងវិញ។ បើតាមការបកស្រាយ របស់ក្រុម សាស្ត្រាចារ្យខាងលើ គឺថាស្រាបៀរពីមុនគឺ មានរសជាតិផ្អែមបន្តិច ហើយរសជាតិ ល្វីងរបស់វា គឺមិនសូវមានខ្លាំង ដូចស្រាបៀរសព្វថ្ងៃនោះទេ ចំនែកឯកំរិត អាល់កុលវិញ គឺមានត្រឹម ៤.៧ ភាគរយប៉ុណ្ណោះ។

បន្ទាប់ពីចំរាញ់បាន ដោយជោគជ័យ ស្រាបៀរដែលមានអាយុជាង ១៧០ឆ្នាំនេះ ត្រូវផលិតសារជាថ្មី ដោយមានបរិមាណ សរុបទាំងអស់ គឺ ១,៥០០ លីត្រក្នុង មួយដប និងបង្កើត បានចំនួន ១,៧០០ ដប ទៅតាមលក្ខណៈដើមរបស់វា ។ ពេលនេះស្រាបៀរ ទាំងអស់ត្រូវ បានដាក់លក់ លើទីផ្សារដោយ ក្រុមហ៊ុន ស្រាបៀរ របស់ ហ្វាំងឡង់ ឈ្មោះ Stallhagen តំលៃក្នុង១ដបគឺ ៩០ ផោន ឬក៏ ១៤៥ ដុល្លារអាមេរិក៕







ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]