ថ្វីត្បិតតែ រឿងខ្មោចព្រាយបិសាច មិនត្រូវបាន អ្នកវិទ្យាសាស្រ្តបញ្ជាក់ និងនិយាយថា វាមិនអាចមាន នៅលើលោកយើង នេះយ៉ាងណា ក៏ដោយ មនុស្សមួយភាគធំ នៅតែជឿជាក់ថា វាពិតជាមានមែន ព្រោះពួកគេអាច មានអារម្មណ៍ដឹង ឬក៏ធ្លាប់ប្រទះ ឃើញដោយខ្លួន ពួកគេផ្ទាល់។

ថ្ងៃនេះខ្មែរឡូត បានលើកយក បទពិសោធន៍ ទាំង៦ ចំណុច ដែលពាក់ព័ន្ធទៅនឹង ផ្ទះ ដែលមានព្រលឹងខ្មោច វិលវល់នៅទីនោះ និងពន្យល់ដោយ លោក John E.L. Tenny ដែលជាអ្នកដឹកនាំ ក្រុមស៊ើបអង្កេត បាតុភូតចម្លែក នៅក្នុងពិភពលោក។ តោះចង់ដឹងថា មានអ្វីខ្លះ តាមដានទាំងអស់គ្នា៖

១.ពេលនៅស្ងាត់ម្នាក់ឯង មានអារម្មណ៍ថាមាន នរណាម្នាក់កំពុង ទះស្មារបស់អ្នក៖ លោក Tenny បានប្រាប់ថា នេះជារឿងពិតមួយ ព្រោះថារឿងរ៉ាវ ទាក់ទងនឹងព្រលឹង ខ្មោចវាមាន ភាពស៊ាំញ៉ាំច្រើនណាស់ តែយើងអាចសន្និដ្ឋាន បានថា នៅពេលណា ដែលអ្នក មានអារម្មណ៍ ថាមានគេ ទះស្មាអ្នក នៅក្នុងបន្ទប់ស្ងាត់គ្មាន មនុស្សនោះបានន័យថា អ្នកកំពុងតែនៅក្បែរ ព្រលឹងខ្មោចហើយ។

២.គ្រឿងសង្ហារឹម របស់អ្នកផ្លាស់ប្តូរ ទីកន្លែងដោយ ខ្លួនឯង៖ ពេលខ្លះ រឿងហេតុនេះ ក៏មិនមែនបណ្តាល មកពីព្រលឹងខ្មោច ទាំងស្រុងបានដែរ ការផ្លាស់ប្តូរ នៃគ្រឿងសង្ហារឹម នៅក្នុងផ្ទះរបស់អ្នក ក៏អាច បណ្តាលមកពី កម្លាំងខ្យល់ សត្វចិញ្ចឹម ឬក៏សមាជិក គ្រួសារផ្សេងទៀត ដែលពួកគេផ្លាស់ប្តូរ វាដោយអ្នកមិនបានដឹង។

៣. ផ្ទះរបស់អ្នក ធ្លាប់មានមនុស្សស្លាប់៖ នេះគឺជាជំនឿមួយ ដែលថា ឲ្យតែមាន មនុស្សស្លាប់នៅក្នុងផ្ទះ នោះព្រលឹងរបស់ គេនឹងវិលវល់ ក្នុងផ្ទះនេះជានិច្ច ប៉ុន្តែរឿងនេះ មិនមែនត្រូវ ទាំងអស់នោះទេ ព្រោះថាពេលខ្លះ ផ្ទះនេះ មានមនុស្ស ស្លាប់ក៏ពិតមែន តែមិនមានហេតុការណ៍ លងបន្លាចណាមួយ កើតឡើងឡើយ។

៤.លឺសូរសម្លេង ចម្លែកជារឿយៗ៖ យោងតាមការ ស្រាវជ្រាវរបស់ លោក Tenney បានបង្ហាញថា មិនប្រាកដថា ឲ្យតែមានសម្លេង ចម្លែកកើតឡើង នៅក្នុងផ្ទះ សុទ្ធតែមានខ្មោចលង ទាំងអស់នោះទេ។ គាត់បានពន្យល់ថា ពេលខ្លះសម្លេង ខ្យល់ប៉ះទង្គិច ជាមួយនឹងឈើ ឬក៏របស់ផ្សេងៗទៀត ក៏អាចបង្កើតបាន ជាសម្លេងចម្លែកៗ ផងដែរ។

៥.ធុំក្លិនទឹកអប់ ឬក៏ក្លិនអ្វីផ្សេងៗ៖នេះជាការពិត នៅពេលដែលយើង នៅផ្ទះម្នាក់ឯង ហើយមានធុំក្លិន ទឹកអប់ដែល អ្នកចូលចិត្ត ឬក៏ក្លិនខ្លួន មនុស្សដែលបាន ស្លាប់ទៅ នោះបានន័យថា អ្នកកំពុងតែ ត្រូវបានខ្មោចលងហើយ។

៦.ព្រលឹងខ្មោច មាននៅកន្លែង ងងឹតៗក្នុងផ្ទះ៖ជាធម្មតាយើង តែងតែគិតថា ខ្មោចតែងតែនៅ ទីងងឹតក្នុងផ្ទះ ដូចជា បន្ទប់ដាក់ឥវ៉ាន់ ឡៅតឿ ជាដើម តែនេះមិនមែន ជាការពិតឡើយ ប្រសិនបើ ផ្ទះរបស់អ្នក មានខ្មោចមែន ហើយអ្នកត្រូវ ខ្មោចលងមែន ទោះជានៅ កន្លែងភ្លឺ ក៏អ្នកត្រូវពួកវា លងបន្លាចបានដែរ។ ទាំងនេះគឺជា បទពិសោធន៍ ក៏ដូចជា រឿងហេតុ ដែលត្រូវបានមនុស្ស ជាច្រើនអះអាង ថាធ្លាប់បាន ជួបប្រទះហេតុការណ៍ លងបន្លាចទាំងនេះ នៅក្នុងផ្ទះ របស់ខ្លួន៕

រូបតំណាង

ចុះប្រិយមិត្តវិញ ធ្លាប់ជួបរឿង បែបនេះទេ? ហើយតើប្រិយមិត្ត យល់យ៉ាងណាដែរ?

ប្រភព៖ huffingtonpost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]