ពិភពលោក៖ កាលពីពេលថ្មីៗនេះ មានការបញ្ចេញទូរស័ព្ទ(ស្មាតហ្វូន) ដែលមានតម្លៃកប់ពពក តែប្រសិន ជាអ្នក ឃើញ ក៏ប្រាកដជា លង់ស្រឡាញ់ជាក់ជាមិនខាន។

យ៉ាងណាមិញ ប្រភេទស្មាតហ្វូន Savelli ដែលភ្ជាប់ជាមួយនឹងតម្លៃ ២៥០,០០០ ដុល្លារអាមេរិក គឺពោរ ពេញទៅដោយ គ្រាប់ពេជ្រពណ៌ ស ១៨ការ៉ាត់ និងស្រោមទូរស័ព្ទ បានភ្ជាប់នឹង ត្បូងពេជ្រ ដ៏មាន តម្លៃ ជាច្រើនផងដែរ។ នៅក្នុងនោះ គោលបំណង ដែលធ្វើឡើង គឺដើម្បី ធ្វើយ៉ាងណា កែប្រែ ទូរស័័ព្ទ មួយគ្រឿង ចូលទៅក្នុង វិស័យអ្នកមាន និងទំនើប នេះបើតាមសម្ដីអ្នកធ្វើគ្រឿងអលង្ការ Savelli នៅទីតាំង កណ្ដាល ទីក្រុងហ្សឺណែវ ប្រទេសស្វីស។ បន្ថែមពីនោះ លោក Alessandro Savelli ដែលជានាយក ប្រតិបត្តិ ជាន់ខ្ពស់ របស់ក្រុមហ៊ុន មួយនេះ បានថ្លែងប្រាប់ ស៊ីអិនអិន ថា ទូរស័ព្ទដៃ គឺជាវត្ថុម្យ៉ាង ដែលអ្នក រាល់គ្នា តែងតែនៅជាមួយ សឹងគ្រប់ពេលវេលា ដែលពេលខ្លះ វានៅក្នុង ហោប៉ៅ ឬ ក្នុងដៃ និងវានៅ ក្បែរអ្នក នៅពេលដែលអ្នកគេង ហើយអ្នកក៏តែងតែ ប៉ះវា ១០០ ដង ក្នុងមួយថ្ងៃ ផងដែរ។ លោក Savelli បានបន្ដថា «ខ្ញុំយល់ថា អតិថិជនរបស់ពួកយើង ប្រាកដជាចង់បាន របស់អ្វីដែលពិសេស និង របស់នោះ គឺមានភាព ស្រស់ស្អាត ទាក់ទាញ ខណៈដែល របស់នោះ គឺស្ថិតនៅ ជាមួយនឹង ពួកគេជា រៀងរាល់ថ្ងៃ និងជាផ្នែកមួយផ្ទាល់ របស់ពួកគេផងដែរ»។ ជាចុងក្រោយ លោកសង្ឃឹមថា នឹងអាចយក ឈ្នះចិត្ដ អតិថិជន ដែលចូលចិត្ដរបស់ទំនើប និងជាន់ខ្ពស់ ជាមួយនឹង ស្មានហ្វូន ដែលមានម៉ាក ដ៏ល្បីនេះ ជា ពិសេសអតិថិជននារីៗ។ 

សម្រាប់លក្ខណៈពិសេសនោះ គឺមានការប្រមូលផ្ដុំ ពីទ្រង់ទ្រាយ ១១ ស្មាតហ្វូន ដែលដំណើរការ ទៅបាន ដោយ ប្រព័ន្ធប្រតិបត្តិការ Android និង មានការ តុបតែងជាមួយនឹង របស់របរទំនើបដូចជា ត្បូងកណ្ដៀង និងត្បូង មរកត ហើយនិងមានបិទ ជាមួយនឹង ស្បែក សត្វអូទ្រីស, ពស់ថ្លាន់ និងសត្វបង្គួយ។ ចំពោះទូរស័ព្ទដ៏ ថ្លៃបំផុតនេះ មាន២ម៉ូដែល និងមាន ចំនួនត្រឹមតែ ២៧ គ្រឿងប៉ុណ្ណោះ។ 

បន្ទាប់ពីធ្វើការ ដាក់បង្ហាញ នៅផ្នែកអឺរ៉ុប ម៉ាកមួយនេះ ក៏កំពុងតែរកទីផ្សារ មកក្នុង ប្រទេសចិន មជ្ឈឹមបូព៌ា និង ប្រទេសរុស្ស៊ី ដែលជាកន្លែង អាជីវកម្ម ដ៏ប្រណិតបែបនេះ កំពុងតែមាន ការរីកចម្រើននោះ៕

ទស្សនារូបភាពស្មាតហ្វូន Savelli 


លោក Alessandro Savelli ពេលធ្វើកិច្ចសំភាសន៍ ជាមួយនឹង អ្នកសារព័ត៌មាន ស៊ីអិនអិន

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]