អង់គ្លេស៖ ក្រុមអ្នកវិទ្យាសាស្ត្រថ្មីៗនេះ បានស្រាវជ្រាវ រកឃើញថា ក្រពើទឹកប្រៃ ដែលរស់នៅលើ ភពផែនដី កាលពី ១៦០ លានឆ្នាំមុន មាន ប្រវែង ខ្លួនសឹងប៉ិនឡានក្រុងកំពស់២ ជាន់ ពោលគឺ មានប្រវែង ប្រហែល ៩ម៉ែត្រ។ ការស្រាវជ្រាវដដែលនេះ ក៏បានអះអាងថា សត្វក្នុងសមុទ្រ កាលនោះ មានទំហំខ្លួន ធំៗ មែនទែន ជាក់ស្តែង ដូចជាអណ្តើកសមុទ្រ វាមានលទ្ធភាព អាចចាប់សត្វ ដាយណូស័រ ប្រភេទខ្លះ ស៊ីជា ចំណីបាន ថែមទៀតផង។

តាមការស្រាវជ្រាវ ទៅលើអំបូរសត្វ ដែលគេ ឲ្យឈ្មោះថា Machimosaurus ខាងលើ បានត្រូវអ្នក ជំនាញ អះអាងថា ពួកវា គឺជាប្រភេទ សត្វអំបូរ ក្រពើ ដែលរួមមាន ៣ ប្រភេទផ្សេងៗគ្នា ទីមួយឈ្មោះ M. hugii មានប្រវែងខ្លួន ៩.៣ ម៉ែត្រ។ បន្ទាប់មក គឺក្រពើដែល ឈ្មោះ បច្ចេកទេស ហៅថា M. mosae មាន ប្រវែងខ្លួន ប្រមាណ ៦ ទៅ ៨ ម៉ែត្រ និង ចុងក្រោយគេគឺ M. buffetauti ត្រូវបានគេចាត់ ទុកថា ជាអំបូរ ក្រពើ តូចជាងគេ ដែលមាន ប្រវែងខ្លួន តិចជាង៦ ម៉ែត្រ។ ចំណែកឯមួយប្រភេទទៀតគឺ M. nowackianus ដែល អ្នកវិទ្យាសាស្ត្រ គ្មានព័ត៌មាន ណា អាចវាស់វែងពីប្រវែងរបស់វាបាននោះទេ។ អំបូរក្រពើទាំង អស់នោះ ត្រូវបានគេ អះអាងថា ធ្លាប់រស់នៅ ក្នុងទ្វីបអ៊ឺរ៉ុប និង ប្រទេស Ethiopia

ការសិក្សាខាងលើត្រូវ បានផ្សព្វផ្សាយ ពាសពេញទ្វីបអ៊ឺរ៉ុប ហើយបានបញ្ជាក់ថា អំបូរក្រពើកាលនោះ មានទំហំ ធំជាងក្រពើ ដែលយើងឃើញ នា ពេល បច្ចុប្បន្ននេះ ដែលក្រពើបច្ចុប្បន្ន មានប្រវែងធំ បំផុតត្រឹម ៥.៥ម៉ែត្រ ប៉ុណ្ណោះ តែទោះជាយ៉ាងណា ក៏ដោយក្រពើ បច្ចុប្បន្ន គឺកើតមកពីការ វិវត្តន៍ បន្តិចម្តងៗ របស់អំបូរសត្វ ក្រពើពីមុននោះឯង មិនមែនជាអំបូរ កើតឡើងថ្មីនោះទេ ដូច្នេះហើយ ទើបវាមាន រូបរាង ស្រដៀង គ្នាទៅនឹង ដូនតារបស់វា៕




ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]