កាណាដា៖ រឿងរ៉ាវគួរឲ្យខ្ពើមរអើមមួយ បានកើតឡើង ខណៈបុរសវ័យចំណាស់ម្នាក់ ឈ្មោះ Ron Morais រស់នៅទីក្រុង Fredericton ប្រទេសកាណាដា បានប្រទះឃើញកូនកណ្តុរ ងាប់មួយក្បាល នៅក្នុងកែវកាហ្វេ ដែលគាត់ផឹក ជិតអស់ទៅហើយនោះ។

បើតាមសម្តីរបស់គាត់ផ្ទាល់ បាននិយាយឲ្យដឹងថា៖ «ខ្ញុំតែងតែបើកគម្រប របស់កែវ ដើម្បីផឹកកាហ្វេ ដែលនៅសល់ឲ្យអស់ ប៉ុន្តែពេលដែលខ្ញុំ បើកគម្រប បែរជាប្រទះឃើញ កូនកណ្តុរមួយក្បាលទៅវិញ។ ច្បាស់ណាស់ថា វាជាកូនកណ្តុរ ងាប់មួយក្បាល!»

បន្ទាប់ពីទទួលបានដំណឹងនេះ ហាង McDonald បានបើកការស៊ើបអង្កេតភ្លាមៗ ប៉ុន្តែមិនបានប្រទះឃើញ មានភស្តុតាង (សត្វល្អិត) ណាមួយ នៅក្នុងសាខា របស់ខ្លួននោះទេ។ ប៉ុន្តែខាង McDonald ផ្ទាល់ នឹងបន្តការស៊ើបអង្កេត បន្តទៀត។

គួរបញ្ជាក់ផងដែរថា បើករណីខាងលើ កើតឡើងនៅលើខ្លួនយើងផ្ទាល់ ប្រាកដជាខ្ពើមរអើម និងខឹងសម្បារ យ៉ាងខ្លាំង ជាមិនខាន ប៉ុន្តែលោក Morais វិញ បែរជាសប្បាយរីករាយទៅវិញ បើទោះជាមានអាការៈ ឈឺចង្អុរពោះ បន្តិចបន្តួច យ៉ាងណាក្តី៕



តើប្រិយមិត្តនឹងមានអារម្មណ៍យ៉ាងម៉េច បើមានកូនកណ្តុរងាប់ នៅក្នុងកាហ្វេ បែបនេះ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]