ស្វីស៖ ទីកន្លែងដែលមាន កាំជណ្តើរ ដ៏វែងជាងគេបំផុតនៅ លើពិភពលោក គឺជាស្ថិតនៅ ភ្នំ Niesen ក្នុង ប្រទេសស្វីស ដែលទីកន្លែងនេះ មានឈ្មោះហៅក្រៅថា ពីរ៉ាមីតស្វីស ដោយសារតែភ្នំនេះ រាងសាជីជ្រុង ដូចជា សំណង់ប្រាសាទពីរ៉ាមីតដែរ។ 

កាំជណ្តើរដ៏ វែងជាងគេលើលោក ស្ថិតនៅលើភ្នំនេះ មានរហូតដល់ ១១,៦៧៤ កាំ ឯណោះ ដែលមានចំងាយ ប្រមាណ ៣.៤ គីឡូម៉ែត្រ និង មានកម្ពស់ រហូតដល់ ២៣៦៣ ម៉ែត្រ ឯណោះ។ ជាធម្មតា កាំជណ្តើរដើរថ្មើរជើងនេះ ត្រូវបានបិទ មិនអនុញ្ញាតឲ្យ អ្នកទេសចរ ដើរឡើងឡើយ គឺដើម្បីរក្សាសុវត្ថិភាព។ ប៉ុន្តែ ជណ្តើរនេះ នឹងបើកឲ្យដើរ បានតែមួយថ្ងៃគត់ នៅក្នុងខែមិថុនា ដែលត្រូវបើក សំរាប់ការប្រឡង ប្រណាំងឡើងភ្នំ ដោយដើរលើ កាំជណ្តើរ ដ៏វែងលើលោកនេះ គេហៅថា ‘Niesen Treppenlauf’ ។

សំរាប់ការប្រណាំងនេះ មានអ្នកចូលរួម មានរហូតដល់ជាង៥០០នាក់ ដែលពួកគេត្រូវ ដើរឲ្យលឿន ដើម្បីបំបែករយៈពេល ដែលបានកំណត់។សម្រាប់ស្ត្រី រយៈពេលកំណត់គឺ ១ម៉ោងនិង ៩នាទី ឯសំរាប់បុរសវិញ គឺ១ម៉ោង និង ២នាទី  ដែលវាត្រូវចាត់ទុកថា ជាពេលវេលា ពិបាកក្នុងការ ដើរឡើងបំផុត។  ចំពោះការចូលរួមនេះ អ្នកចូលរួម ចាំបាច់ត្រូវធ្វើការ កក់ទុកជាមុនជិត មួយឆ្នាំ ដើម្បីចូលប្រកួត ហើយពេលខ្លះ មិនបានចូលរួមផង ដោយលក្ខខណ្ឌ  អាកាសធាតុ មិនអំណោយផល។

យ៉ាងណាមិញ ប្រសិនជាអ្នកទេសចរ មិនចង់ ចូលរួម ប្រកួតដោយ ដើរឡើងកាំជណ្តើរនោះទេ ពួកគេ ក៏អាច ឡើងលើភ្នំនេះដោយ ជិះលើ ឧបករណ៍ខ្សែយោង សណ្តោង ដែលបានបើកដំណើរការ តាំងពីឆ្នាំ ២០១០ ប្រើត្រឹមតែរយៈពេល ២៨នាទី អាចឡើងដល់ លើភ្នំផងដែរ  ៕ 

រូបភាពៈ សកម្មភាព ទេសចរប្រណាំងរត់ឡើងលើជណ្តើរដ៏វែងជាងគេនេះ

 

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]