រតនគិរីៈ ក្មេងប្រុសម្នាក់ របួស ដោយសារឪពុក ម្តាយ ប្រមូលសំរាម យកមកដុត ប៉ះចំគ្រាប់ បែកកប់ក្នុងដី ផ្ទុះខ្ទាតអំបែង ត្រូវក្មេងប្រុស របួសស្រាល ខណៈដែលក្មេងប្រុសនេះ កំពុងអង្គុយហូបបាយ ជាមួយគ្រួសារ ។

ហេតុការណ៍ផ្ទុះគ្រាប់នេះ បានកើតឡើងកាល ពីវេលាម៉ោង ១៨និង២០នាទី យប់ \ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។

បើតាមសមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ វ៉ាក់ គ្រឿន អាយុ៦ឆ្នាំ មានឪពុកឈ្មោះ ជំពូ វ៉ាក់ អាយុ៣២ឆ្នាំ ជនជាតិគ្រឹង និងម្តាយឈ្មោះ ជ័យ សាត អាយុ២៥ឆ្នាំ ជនជាតិ គ្រឹង មានទីលំនៅ កន្លែងកើតហេតុ ខាងលើ។

បើតាមលោក ជំពូ វ៉ាក់ ត្រូវជាឪពុកក្មេង ប្រុសរងគ្រោះប្រាប់ឲ្យដឹងថា រូបគាត់បាន ប្រមូលសំរាម ក្បែរផ្ទះ យកមកគរដុត តាំងពីវេលាម៉ោង ៤រសៀលមកម្ល៉េះ ស្រាប់តែរហូតដល់ ពេលយប់ ស្រាប់តែឮសំលេង គ្រាប់ផ្ទុះតែម្តង បណ្តាលឲ្យមាន ការភ្ញាក់ផ្អើល ក្នុងក្រុមគ្រួសារគាត់ និងអ្នកជិតខាងស្រាប់ តែឃើញ កូនប្រុសគាត់ស្រែកយំខ្លាំងៗ ឃើញត្រូវអំបែង គ្រាប់បែក ខណៈដែលក្រុមគ្រួសារ គាត់កំពុងអង្គុយហូប បាយពេលល្ងាចជុំគ្នា។ ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែង កើតហេតុជួយអន្តរាគមន៍ បញ្ជូនក្មេងប្រុសរងគ្រោះ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែករតនគិរី។

បច្ចុប្បន្នក្មេងប្រុសរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ក្រោមការយក ចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យផងដែរ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]