សុន្ទរកថា រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការ សម្ពោធ ការរៀបចំ រចនាប្លង់អគារវិទ្យា ស្ថានស្លឹករឹត សាលតាំងពិព័រណ៍ ហ្សាហា ហាឌីដ ទីក្រុងឡុងដ៏ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ 

សួស្ដី លោកស្រី ហ្សាហា ហាឌីដ ភ្ញៀវកិត្ដិយស លោក លោកស្រី អ្នកនាង កញ្ញា ជាទីគោរព។ តំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមសម្ដែងនូវសេចក្ដីពេញ ចិត្ដចំពោះវត្ដមាន របស់ភ្ញៀវកិត្ដិយស ដែលមានវត្ដមាន នៅក្នុងកម្មវិធីសម្ពោធ ការរៀបចំរចនាប្លង់ អគារវិទ្យាស្ថាន ស្លឹករឹត ដែលមានភាពអស្ចារ្យ និងបណ្ដុះគំនិតថ្មីនេះ។ ខ្ញុំមានគម្រោងចូល រួមក្នុងកម្មវិធី ដ៏សំខាន់នេះ ប៉ុន្ដែដោយ សារតែ ខ្ញុំមានកាតព្វកិច្ច បន្ទាន់នៅក្នុង ប្រទេសកម្ពុជាធើ្វឱ្យ ខ្ញុំមិនអាចចូលរួម ដោយ ផ្ទាល់បាន។

ដូចលោក លោកស្រី បានជ្រាបហើយថា ប្រទេសកម្ពុជាគឺជា ប្រទេសកំពុង អភិវឌ្ឍន៍តូចមួយ ដែលទើប តែងើបចេញពី ការគ្រប់គ្រងរបស់ អាណានិគមដ៏យូរលង់ និងកេរដំណែល ដ៏ឃោរឃៅ នៃរបបខ្មែរ ក្រហម។ ទោះបីជា សេដ្ឋកិច្ចរបស់ យើងមានភាព រីកចម្រើន ប៉ុន្ដែប្រជាជន កម្ពុជាជាច្រើន នៅតែបន្ដ រស់នៅ ក្នុងភាពក្រីក្រ។ រាជរដ្ឋាភិបាលមាន ចំណូលមិនគ្រប់គ្រាន់ សម្រាប់ឆ្លើយតប នឹងតម្រូវការ ចំពោះមុខជាច្រើន ដែលចាំបាច់ ត្រូវតែដោះស្រាយ។ តម្រូវការមួយក្នុង ចំណោមនោះគឺ អប់រំយុវវ័យ ជំនាន់ក្រោយអំពី ប្រវត្ដិសាស្ដ្រ និងមេរៀនពី របបខ្មែរក្រហម និងកេរដំណែលដ៏ ខ្មៅងងឹត នេះ។ យើងចាំបាច់ត្រូវតែ ពង្រីកការអប់រំនេះឱ្យ ធំទូលាយ និងរួមបញ្ចូល ទាំងវប្បធម៌ និងប្រវត្ដិ សិល្បៈដ៏រុងរឿង របស់ប្រទេស កម្ពុជា។ អាស្រ័យហេតុនេះ ក្រសួងអប់រំ យុវជន និង កីឡា មានឱកាស ដែលបាន សហការជាមួយ មជ្ឈមណ្ឌល ឯកសារកម្ពុជា ដើម្បីបង្កើត កម្មវិធីអប់រំ អំពីអំពើប្រល័យ ពូជសាសន៍ ដ៏មានប្រសិទ្ធភាពនៅ ក្នុងសាលារៀន ទូទាំងប្រទេសកម្ពុជា និងនៅតាមតំបន់ដាច់ស្រយាល។

ការសម្ពោធការរៀបចំរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹត ដែលជាគម្រោងសំខាន់ថ្មីនេះ តំណាងឱ្យ កិច្ចសហ ប្រតិបត្ដិការ ដំណាក់កាលទី២ និងជាបន្ដបន្ទាប់ របស់មជ្ឈមណ្ឌល ឯកសារកម្ពុជា ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា។ ខ្ញុំមានសេចក្ដី សោមនស្ស រីករាយនឹង ជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បាន ធើ្វការយ៉ាងជិត ស្និទ្ធជាមួយ នឹងមន្ដ្រីជាន់ ខ្ពស់របស់រាជរដ្ឋាភិបាល ផ្ដល់ដីដ៏ធំមួយ កន្លែង នៅទីប្រជុំ ជននៃ ទីក្រុងភ្នំពេញ សម្រាប់សាង សង់វិទ្យាស្ថាន ស្លឹករឹត។ ដីដ៏មានតម្លៃមួយ កន្លែងនោះ មានទំហំ ធំល្មម សម្រាប់រៀបចំ និងបង្កើតបរិយាកាសដ៏ ស្រស់ស្អាតនៅជុំវិញអគារ។ អគារដ៏ពិសេស និងទីធ្លាដ៏ស្អាតនេះ នឹងដើរតួជាកន្លែងរំឭក ដល់ជនរងគ្រោះ ដែលនៅរស់ រានមានជីវិត និងអ្នកដែល បានស្លាប់ បាត់បង់ជីវិតដោយអំពើ ប្រល័យពូជសាសន៍។

រាជរដ្ឋាភិបាលកម្ពុជា នឹងសហការជាមួយមជ្ឈមណ្ឌលឯកសារ កម្ពុជាដើម្បីធានាថា វិទ្យាស្ថាន ស្លឹករឹត នឹងទទួលបានការ ទទួលស្គាល់ជា អន្ដរជាតិថាជា វិទ្យាស្ថានអប់រំអំពីអំពើប្រល័យ ពូជសាសន៍ និងសិទ្ធិ មនុស្ស នាំមុខ គេនៅសតវត្សរ៍ ២១។ នេះមិនមែនជា សកម្មភាពធម្មតាទេ ប៉ុន្ដែជាសកម្មភាព ដ៏សំខាន់ដើម្បី រំឭកដល់ ជនរងគ្រោះនៃរបបខ្មែរក្រហមដ៏ សាហាវឃោរឃៅ។ យើងសូមស្វាគមន៍ និងអរគុណ ចំពោះការគាំទ្រ និងអរគុណដល់ សហគមន៍អន្ដរជាតិ ដែលធើ្វការ ជាមួយគ្នា ដើម្បី សមេ្រចបាន គោលដៅនេះ។ យើងរំពឹងថា វិទ្យាស្ថានស្លឹករឹត នឹងសហការជាមួយ ប្រទេសផេ្សងទៀត នៅតំបន់អាស៊ាន ដើម្បីផ្សព្វផ្សាយ និងស្វែងរកវិធីសាស្ដ្រ ដើម្បីបពា្ចប់ការ រំលោភសិទ្ធិមនុស្ស ដោយ ក្រុមហិង្សា និងក្រុមជ្រុល និយម ទាំងនៅក្នុង និងនៅ ក្រៅជួររ ដ្ឋាភិបាល។ ឧក្រិដ្ឋកម្មសង្គ្រាម ដ៏ឃោរឃៅ ការរំលោភ សេពសន្ធវៈ ទៅលើស្ដ្រី និងកុមារ ការសម្លាប់ និងការធើ្វទារុណកម្មទៅ លើជនស្លូតត្រង់ កំពុងតែកើតឡើង ជាបន្ដបន្ទាប់នៅ ប្រទេស មួយចំនួន ដូចជា ភូមា ស៊ីរី អ៊ីរ៉ាក់ សាធារណរដ្ឋអាហ្វ្រិក កណ្ដាល ស៊ូដង់ខាងត្បូង លីប៊ី នីសេរីយ៉ា សូម៉ាលី អ៊ុយក្រែន កាហ្សា និងសាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ។ មនុស្សមាន ភាពឆ្លាតវៃជាង គេដែលអាច បង្កើតលោក ដូចេ្នះ មិនមាន ហេតុផលណាមួយ ដែលធើ្វឱ្យមនុស្សធើ្វសកម្មភាពបំផ្លាញ ខ្លួនឯងដែលបំផ្លាញ ដល់មនុស្សជាតិ និងសេចក្ដីថ្លៃថ្នូររបស់ មនុស្សនោះទេ។

យើងសង្ឃឹមថា ជាមួយនឹងការបង្កើតវិទ្យាស្ថានស្លឹករឹត ប្រទេសកម្ពុជានឹង ដើរតួនាទីជា អ្នកដឹកនាំ មនុស្ស នៅក្នុង ពិភពលោក តាមរយៈការបង្ហាញពីការ លំបាកនិងមេរៀនដ៏ឈឺចាប់ និងសារសំខាន់ក្នុង ការចង ក្រងឯកសារ និងផ្សព្វផ្សាយ ដែលប្រកបដោយ វិជ្ជាជីវៈ និងភាពសមរម្យ។ ដើម្បីសមេ្រច បាននូវគោល បំណងនេះ យើងស្នើសុំ និងទទួលស្គាល់ការគាំទ្រជា សមូហភាព និងអំពើល្អ របស់អ្នក ទាំងអស់គ្នា។    

បណ្ឌិត ហង់ ជួនណារ៉ុន

រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាសាស្ដ្រាចារ្យច្បាប់អន្ដរជាតិ

ព្រះរាជាណាចក្រកម្ពុជា

រូបភាព តាំងពិព័រណ៍ ហ្សាហា ហាឌីដ ទីក្រុងឡុងដ៏ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤



រូបភាព៖ រចនាប្លង់អគារវិទ្យា ស្ថានស្លឹករឹត







វីដេអូ៖

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]