ជួបផ្ទាល់ជាមួយ កញ្ញា ឱក សុគន្ធកញ្ញា  ទទួលបានសំបុត្រកុនដោយឥតគិតថ្លៃ និង ឱកាសឈ្នះ Gear S 10 រង្វាន់ព្រមទំាងកម្មវីធីប្លែកអារម្មណ៍ដ៏ច្រើន លើសលុប

ភ្នំពេញ៖ បន្ទាប់ពីការរង់ចាំជាយូរ ដើម្បីស្វាគមន៍វត្តមាន Samsung Galaxy Note 4 ក្នុងប្រទេស កម្ពុជា ទីបញ្ចប់ ទីកន្លែង និងកាលបរិច្ឆេទ សម្ពោធជាផ្លូវការត្រូវបានកំណត់ឡើងនៅថ្ងៃទី 18 ខែតុលា ឆ្នាំ 2014 នៅរោងភាពយន្ត Major Cineplex ជាន់ទី 2 នៃផ្សារទំនើប AEON  ចាប់ពីម៉ោង 4 រសៀល ដល់ 8 យប់។

Samsung មានកិត្តិយសសូមគោរពអញ្ជើញសាធារណៈជនចូលរួមដើម្បីជាសាក្សី ក៏ដូចជារីក រាយជាមួយ អត្ថប្រយោជន៍ ពីការផ្តល់ជូនពិសេស និងត្រៀមខ្លួនទទួលយកពិសោធន៍ដ៏ រំភើបអស្ចារ្យនៃ ពិធីសម្ពោធជា ផ្លូវការដ៏អធិកអធម បំផុតក្នុងប្រទេស កម្ពុជាពី ក្រុមហ៊ុន Samsung។

ចំពោះការផ្តល់ជូន ពិតជាពិសេស និងគួរឱ្យចាប់អារម្មណ៍ដោយលោក អ្នកនឹងទទួលបាន៖

1. ទឹកប្រាក់ 80 ដុល្លារ រាល់ការទិញ Samsung Galaxy Note 4 សម្រាប់ 300 នាក់ដំបូង នៅថ្ងៃសម្ពោធផ្លូវការ

2. ឈ្នះនាឡិកា Samsung Gear S រហូតដល់ទៅ 10 រង្វាន់

3. Free សំបុត្រកុនសម្រាប់អតិថិជន 180 នាក់ ដែលប្រើទូរស័ព្ទ និង Tablet ប្រភេទ Galaxy Note 

ចំពោះព្រឹត្តិការណ៍នេះ អ្នកច្បាស់ប្រាកដជានឹងទទួលបាននូវបទពិសោធន៍ នៃពេលវេលា ដ៏គួរឱ្យរំភើប ប្លែកអារម្មណ៍ជាមួយកម្មវិធី ដែលអ្នកប្រហែល មិនបានធ្លាប់ជួបប្រទះ ដូចជាការរួម បញ្ចូលគ្នា រវាងសិល្បៈគំនូរ និងបច្ចេកវិជ្ជា នៅលើអេក្រង់ Samsung Galaxy Note 4 ដោយវិចិត្រករ កូនកាត់ ខ្មែរ-ញូវហ្សេលែន លោក Peap Tarr ដែលគ្រប់គ្នាស្គាល់ និងស្ញប់ស្ញែងកោត សរសើរលើស្នាដៃ នៃគំនិតច្នៃប្រឌិតរួម បញ្ចូលរវាងវប្បធម៌ ញូវហ្សេលែន និងវប្បធម៌ខ្មែរ ដោយត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងជំរុញឱ្យស្នាដៃ របស់លោកបានបង្ហាញនៅ ក្នុងទស្សនាវដ្តីសិល្បៈ អន្ដរជាតិនានា ក៏ដូចជាវិចិត្រសាល ជាច្រើនផងដែរ។

កម្មវិធីដ៏អស្ចារ្យទីពីរ គឺការសម្តែង និងបកស្រាយបទចម្រៀងផ្ទាល់ពី កញ្ញា ឱក សុគន្ធកញ្ញា ដែលជា តារាចម្រៀង មានប្រជា ប្រិយភាព បំផុតក្នុងប្រទេសកម្ពុជា និងជាតារាតំណាង ក្រុមហ៊ុន Samsung។ ហើយកម្មវិធីមួយផ្សេង ទៀតដែលនឹងធ្វើឱ្យ អ្នកបិទមាត់មិនជិត គឺការបង្ហាញទូរស័ព្ទ Samsung Galaxy Note 4 ដែលអនុញ្ញាតឱ្យអ្នក បានឃើញ និងដឹងឱ្យកាន់ តែច្បាស់ថាតើ Samsung Galaxy Note 4 ជាទូរស័ព្ទអាចបំពេញ គ្រប់តម្រូវការជីវិត ប្រចាំថ្ងៃរបស់អ្នក ទំាងការកម្សាន្ត ការងារការិយាល័យ និងអាជីវកម្ម ក៏ដូចជាបង្ហាញឱ្យគ្រប់ គ្នាជឿថាវាជាទូរស័ព្ទដៃ ដ៏ឆ្លាតវៃជាងគេបំផុត របស់ពិភពលោក។ រីឯកម្មវិធីការ បង្ហាញម៉ូត ជាមួយ Samsung Galaxy Note 4  ប្រាកដជានាំ អ្នកទៅកាន់ឧត្តមភាព មួយកម្រិតផ្សេងទៀត ដែលតារាម៉ូឌែល របស់យើងនឹងបង្ហាញពីរបៀប និងហេតុអ្វីបាន ជាយើងមានមោទនភាពជាម្ចាស់ Samsung Galaxy Note 4។ 

បន្ថែមពីលើនេះ លោកអ្នកនឹងរីករាយជាមួយកម្មវិធីកម្សាន្តជាច្រើនទៀត ក្នុងកម្មវិធី សម្ពោធនេះ។

We will be waiting to see you there!

យើងខ្ញុំនឹងរង់ចាំវត្តមានរបស់អ្នកនៅទីនោះ!

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា