រាជធានីភ្នំពេញ ៖ ឪពុកចិត្តជាសត្វតិរច្ឆានម្នាក់ ត្រូវចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ សម្រេចចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅថ្ងៃទី១៣ តុលា ២០១៤ នេះ បន្ទាប់ពីត្រូវសមត្ថកិច្ច ឃាត់ខ្លួន កាលពីថ្ងៃទី១០ តុលា ពីបទរំលោភ សេពសន្ថវៈកូនស្រីបង្កើត របស់ខ្លួន អាយុ១៣ឆ្នាំ បានសម្រេច ជាច្រើនដង។

បុរសជាប់ចោទ ដែលត្រូវឃុំខ្លួន ឈ្មោះ សេក ស៊ាត ហៅស៊ាត អាយុ៤១ឆ្នាំ មុខរបរជាអ្នក រើសអេតចាយ ស្នាក់ផ្ទះជួលក្រុមទី៥ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

លោកវរសេនីយ៍ត្រី តី វិសាល អនុប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ បានឱ្យដឹងថា ក្នុងពាក្យបណ្តឹង បានបញ្ជាក់ថា បុរសខាងលើ បានចាប់រំលោភកូនស្រីបង្កើត របស់ខ្លួនជាច្រើនដង ដោយប្រព្រឹត្ត ជាច្រើនកន្លែង គឺនៅលើផ្ទះ នៅក្នុងបន្ទប់ទឹកសាលារៀន និងបន្ទប់ទឹក ផ្សារច្បារអំពៅក៏មាន រហូតនាងទ្រាំលែងបាន ក៏យករឿងនេះ ទៅទម្លាយប្រាប់ម្តាយ ប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួន ចាត់ការតាមផ្លូវច្បាប់ ៕

ជនជាប់ចោទរំលោភកូនស្រីបង្កើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]