ប៊ុលហ្គារី ៖ តាមប្រភព សារព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកបុរាណវិទូ បានរកឃើញ គ្រោងឆ្អឹងរបស់ បិសាចជញ្ចក់ឈាម នៅក្នុងប្រទេស ប៊ុលហ្គារី កាលពីពេលថ្មីៗនេះ។

ផ្នូរដែលបុរាណវិទូ បានរកឃើញនេះ ត្រូវបានគេឲ្យឈ្មោះថា ជាផ្នូររបស់បិសាច ជញ្ចក់ឈាម ដែល គ្រោងឆ្អឹង របស់បិសាចជញ្ចក់ឈាមនេះ ត្រូវបាន គេចាក់ដោត ដោយដំបងដែក ពេញខ្លួន ទាំងអស់។ ក្នុងការរកឃើញនេះដែរ អ្នកបុរាណវិទូ បានសន្និដ្ឋានថា ទីតាំងដែលបាន កប់សាកសព ស្ថិតនៅ ព្រះវិហារបុរាណមួយកន្លែង ក្នុងរដ្ឋធានី Sofia ប្រទេសប៊ុលហ្គារី ដែលមនុស្ស សម័យនោះ គឺពិតជាមានជំនឿថា បិសាច ជញ្ចក់ឈាម អាចរស់ ឡើងវិញ ប្រសិនបើពួកគេ មិនត្រូវបានបញ្ចុះ ត្រឹមត្រូវទេ។

នៅក្នុងសតវត្ស ទី ១៣ និង ១៤ ប្រជាជនអ៊ឺរ៉ុបខាងកើត ជាច្រើន បាននាំគ្នាមានជំនឿថា បិសាច ជញ្ចក់ឈាម គឺពិតជាមាន លើលោក ដែលធ្វើ ឲ្យពួកគេ មានការភ័យស្លន់ស្លោរ ជាខ្លាំង រហូតដល់នាំគ្នា សំលាប់មនុស្សជាច្រើននាក់ នៅពេលដែលពួកគេ សង្ស័យ នរណាម្នាក់ថា ជាបិសាច ជញ្ចក់ឈាម ទៀតផង។ បន្ទាប់ពីបានសំលាប់ មនុស្សដែលសង្ស័យថា ជាបិសាចជញ្ចក់ឈាមហើយ ពួកគេបាន យកដំបងដែក ទៅចាក់ចំ បេះដូង និង ផ្នែកផ្សេងទៀត នៃរាងកាយ ដើម្បីកុំឲ្យសាកសពនោះ អាចងើបឡើងវិញ មកជញ្ចក់ឈាម មនុស្សបាន។

គួរបញ្ជាក់ផងដែរ ការជីករុករកផ្នូរ របស់បិសាចជញ្ចក់ឈាម ដែលធ្វើឡើង ដោយក្រុមអ្នកបុរាណវិទូនេះ គឺមានចំនួន ៧ គ្រោងឆ្អឹងហើយ ដែលត្រូវបាន សន្និដ្ឋានថាជា ផ្នូររបស់ខ្មោចឆៅ នៃប្រទេសប៊ុលហ្គារី។ អ្នកបុរាណវិទូបាន សន្និដ្ឋាន ទៀតថា ការសំលាប់ និង កប់សាកសពរបស់ បិសាចជញ្ចក់ឈាម គឺអាស្រ័យទៅលើជំនឿ របស់ប្រជាជន ដែលរស់នៅទីនោះ ព្រោះថា មានទីក្រុងខ្លះ បាននាំគ្នា កប់សាកសពខ្មោចឆៅ ដោយគ្មានក្បាល និង ជើងទៀតផង៕





 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]