ភ្នំពេញ៖ នាថ្ងៃទី 10-11-12 ខែ តុលាឆ្នាំ 2014 នៅផ្សារទំនើប ស៊ីតធីម៉លក្រុមហ៊ុន Singtech កំពុងដាក់បង្ហាញ ស្មាតហ្វូន និង ថេបប្លេត ស៊ីមពីរស៊េរីថ្មីចំនួន 3 ម៉ូដែល គឺ Spphire Prime Turbo Z500T, Sapphire i-Tab Lite 7000L និង Notepad S7 7000S ដែលសុទ្ធតែជា ស្មាតហ្វូននិង ថេបប្លេតដែលមានតម្លៃសមរម្យបំផុត ។

ទូរស័ព្ទស្មាតហ្វូនស៊ីមពីរ ម៉ូដែល Singtech Spphire Prime Turbo Z500T បានភ្ជាប់មកជាមួយ ទំហំអេក្រង់5 អ៊ីញដំណើរការ ដោយប្រព័ន្ធប្រតិបត្តការ Android 4.4 (KitKat) ដែលមានល្បឿន ដល់ទៅ 1.3 Quad Core CPU  ចំពោះកាមេរ៉ាខាងក្រោយ មានទំហំ 5មេហ្គាភិចសែលនិង កាមេរ៉ាខាងមុខច្បាស់ល្អ រីឯអង្គចងចំាក្នុង ម៉ាស៊ីនមានទំហំ 4GB បូករួមជាមួយនឹង RAM ទំហំ 512MB ហើយមានតម្លៃដ៏ សមរម្យបំផុតគឺ $99តែប៉ុណ្ណោះ។ ស្មាតហ្វូនស៊េរីថ្មី Z500T នេះ មានសមត្ថភាពអាច លេងហ្គេម និង ប្រើប្រាស់បានកម្មវិធីផ្សេងៗ បានលឿន និង អាចប្រើប្រាស់ភាសាខ្មែរបាន ។

រីឯថេបប្លេតស៊ីមពីរ ម៉ូដែល Notepad S7 7000S មានតម្លៃ $129 អាចប្រើភាសាខ្មែរបាន ដំណើរការដោយ ប្រព័ន្ធប្រតិបត្តការ Android 4.2 (Jelly Bean) មានល្បឿន CPU 1.2 GHz Dual Core មាន RAM ទំហំ 512 MB និង កាមេរ៉ាទំហំ 5 មេហ្គាភិចសែល អាចប្រើប្រាស់ បានយ៉ាងប្រសើរសកិ្តសមនឹងតម្លៃ ។

អតិថិជនទាំងអស់អាចចូលរួមធ្វើតេស្ត នូវផលិតផលថ្មីដែលបានដាក់តាំងបង្ហាញដោយសេរី នៅផ្សារ ទំនើប ស៊ីតធីម៉ល ។ ចំពោះការទិញទូរស័ព្ទដៃ ក្នុងរយៈពេល 3 ថ្ងៃនៃការដាក់តាំងបង្ហាញ អតិថិជនទាំងអស់ នឹងទទួលបានការ បន្ថែមជូនយ៉ាងច្រើន ដូចជា Power bank ដ៏ស្រស់ ស្អាតមួយ អាវយឺត មួក ស្រោមទូរស័ព្ទ និង ស្រ្គីនការពារអេក្រង់ ។ ការបន្ថែមជូននេះមានតែ 3 ថ្ងៃប៉ុណ្ណោះ នៅផ្សារទំនើប ស៊ីតធី ម៉ល ថ្ងៃទី 10-11-12 ខែ តុលា ឆ្នាំ 2014 ។ Singtech គឺជាផលិតផលពិតរបស់ប្រទេស សាំងហ្គាពួរ។

ពត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 066 77 88 38

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]