បរទេស៖ យន្តហោះចាប់កំណើតឡើង ដំបូងនៅកំឡុងចុងសតវត្សទី១៩ ដើមសតវត្សទី២០ ពោលគឺក្នុងឆ្នាំ១៩០០ ដែលការសាកល្បង បង្កើត ដំបូងដោយបងប្អូនត្រកូល Write។ ចាប់តាំងពីពេលនោះ មក គំនិតក្នុងការបង្កើតយន្តហោះកាន់ តែរីករាលដាលខ្លាំងឡើងៗ យន្តហោះ ចាប់ផ្តើមផលិតកាន់តែធំ ជាងមុនអាចផ្ទុកអ្នកដំណើរ បានរាប់រយនាក់ និងហោះក្នុងល្បឿនកាន់តែលឿន ជាងមុនផងដែរ។

ខាងក្រោមនេះគឺជា តួលេខនៃចំនួនផ្ទុកអ្នកដំណើររបស់យន្តហោះធំៗទាំង ១០ ដែលដឹកអ្នកដំណើរ បានច្រើនជាងគេក្នុង មួយលើកៗ៖

១០. យន្តហោះប្រភេទ Airbus A340 300 (អាចផ្ទុកអ្នកដំណើរបាន ២៩៥នាក់)


យន្តហោះ Airbus A340 300 ជាប្រភេទយន្តហោះ សម្រាប់ដឹកអ្នកដំណើរដែល ផលិតនៅក្នុងប្រទេស បារាំង។ វាផលិតឡើង ដំបូងក្នុងឆ្នាំ ១៩៩៣ ហើយអាចផ្ទុកអ្នកដំណើរបានចំនួន ២៩៥ នាក់ក្នុងមួយ ជើង។ យន្តហោះប្រភេទនេះ អាចហោះបានក្នុង ចំងាយផ្លូវ ១៣,៧០៥ គីឡូម៉ែត្រ។ Airbus A340 300 អាចមានតំលៃចាប់ពី ២១១ លានដុល្លារអាមេរិក ទៅ ២១៩ លានដុល្លារអាមេរិក ក្នុងមួយគ្រឿង។

៩. យន្តហោះ ប្រភេទ Airbus A340 500 (អាចផ្ទុកអ្នកដំណើរបាន ៣៧២នាក់)


យន្តហោះ Airbus A340 500 ជាប្រភេទយន្តហោះ សម្រាប់ដឹកអ្នកដំណើរដែល ផលិតនៅក្នុងប្រទេស បារាំងដូចគ្នា។ វាផលិតឡើង ដំបូង ក្នុងឆ្នាំ ២០០៦ ហើយអាចផ្ទុកអ្នកដំណើរ បានចំនួន ៣៧២ នាក់ ក្នុងមួយជើង។ យន្តហោះប្រភេទនេះ អាចហោះ បានក្នុងចំងាយផ្លូវ ១៦,៧០០ គីឡូម៉ែត្រ។ Airbus A340 500 អាចមានតំលៃ ២៣៣ លានដុល្លារអាមេរិកក្នុងមួយគ្រឿង។

៨. យន្តហោះ ប្រភេទ Airbus A340 600 (អាចផ្ទុកអ្នកដំណើរបាន ៤២០នាក់)


យន្តហោះ Airbus A340 600 ជាប្រភេទយន្តហោះ សម្រាប់ដឹកអ្នកដំណើរដែល ផលិតនៅក្នុងប្រទេស បារាំងដូចគ្នា។ វាអាចផ្ទុកអ្នក ដំណើរបានចំនួន ៤២០ នាក់ ក្នុងមួយជើង។ យន្តហោះប្រភេទ នេះអាច ហោះ បានក្នុងចំងាយផ្លូវ ១៤,៣៥២ គីឡូម៉ែត្រ ដោយមានល្បឿន ៩៣៣ គីឡូម៉ែត្រក្នុង១ម៉ោង។ Airbus A340 600 មានតំលៃ ២៤៥ លានដុល្លារអាមេរិក ក្នុងមួយគ្រឿង។

៧. យន្តហោះប្រភេទ Boeing 777 200 (អាចផ្ទុកអ្នកដំណើរបាន ៤៤០នាក់)


យន្តហោះ Boeing 777 200 ជាប្រភេទយន្តហោះ សម្រាប់ដឹកអ្នកដំណើរដែល ផលិតនៅក្នុងប្រទេស អាមេរិក។ វាអាចផ្ទុកអ្នកដំណើរ បានចំនួន ៤៤០ នាក់ ក្នុងមួយជើង។ យន្តហោះប្រភេទនេះអាច ហោះ បានក្នុងចំងាយ ផ្លូវ ១៤,២៦០ គីឡូម៉ែត្រ ដោយមានល្បឿន ៩៤៤ គីឡូម៉ែត្រក្នុង១ម៉ោង។ យន្តហោះ Boeing 777 200 មានតំលៃ ២៥៨.៨ លានដុល្លារអាមេរិក ក្នុង១គ្រឿង។

៦. យន្តហោះប្រភេទ Airbus A380 700 (អាចផ្ទុកអ្នកដំណើរបាន ៥២៥ នាក់)


យន្តហោះ Airbus A380 700 ជាប្រភេទយន្តហោះ សម្រាប់ដឹកអ្នកដំណើរដែល ផលិតនៅក្នុងប្រទេស បារាំង ដែលហោះបានចំងាយ ១៦,១១៣ គីឡូម៉ែត្រ ក្នុងល្បឿន ១០៨៧ គីឡូម៉ែត្រក្នុង១ម៉ោង។ វាអាចផ្ទុកអ្នកដំណើរបាន ៥២៥ នាក់ក្នុងមួយជើង។ យន្តហោះ Airbus A380 700 មានតំលៃ ៣០១ លានដុល្លារអាមេរិកក្នុង ១គ្រឿង។

៥. យន្តហោះប្រភេទ Boeing 777 300 (អាចផ្ទុកអ្នកដំណើរបាន ៥៥០នាក់)


យន្តហោះ Boeing 777 300ជាប្រភេទយន្តហោះ សម្រាប់ដឹកអ្នកដំណើរដែល ផលិតនៅក្នុងប្រទេស អាមេរិក ដែលអាចហោះបានចំងាយ ១១,១៣៥ គីឡូម៉ែត្រ និងល្បឿន ៩៤៤ គីឡូម៉ែត្រក្នុង១ម៉ោង។ វាអាចផ្ទុកអ្នកដំណើរ បាន ៥៥០នាក់ក្នុងមួយជើង។ យន្តហោះBoeing ប្រភេទនេះត្រូវបានគេផលិត ៦០គ្រឿង ដើម្បីដាក់លក់ដោយក្នុង មួយគ្រឿងមានតំលៃ ២៧៩ លានដុល្លារអាមេរិក។

៤. យន្តហោះ ប្រភេទ Boeing 747 400  (អាចផ្ទុកអ្នកដំណើរបាន ៦២៤នាក់)


វាជាប្រភេទយន្តហោះ ដឹកអ្នកដំណើរដែលផលិតនៅ សហរដ្ឋអាមេរិក ដែលអាច ដឹកអ្នកដំណើរបាន ៦២៤ នាក់ក្នុងមួយជើង។ យន្តហោះ ប្រភេទ Boeing 747 400 អាចហោះបានចំងាយ ផ្លូវ ១៣,៤៤៦ គីឡូម៉ែត្រ និងល្បឿន ៩១០ គីឡូម៉ែត្រក្នុង ១ម៉ោង។ សំរាប់ ម៉ូឌែល នេះក្រុមហ៊ុន Boeing បានលក់ អស់ ១,៣៥៨ គ្រឿងហើយ ដែលក្នុង១គ្រឿងមានតំលៃ ២២៨ លានដុល្លារអាមេរិក។

. យន្តហោះប្រភេទ Boeing 747 8 (អាចផ្ទុកអ្នកដំណើរបាន ៧០០ នាក់)


វាជាប្រភេទយន្តហោះ ដឹកអ្នកដំណើរដែលផលិត នៅសហរដ្ឋអាមេរិកដែល អាចដឹកអ្នកដំណើរបាន ៧០០ នាក់ក្នុងមួយជើង។ យន្តហោះ Boeing 747 8 អាចហោះបានចំងាយផ្លូវ ១៤,៨១៦ គីឡូម៉ែត្រ និងល្បឿន ១០៤៤ គីឡូម៉េត្រក្នុង ១ម៉ោង។ សំរាប់ម៉ូឌែលនេះក្រុមហ៊ុន Boeing បានលក់ អស់ ត្រឹម ៥  គ្រឿងប៉ុណ្ណោះ ដែលក្នុង១គ្រឿងមានតំលៃ ៣៥១.៤ លានដុល្លារអាមេរិក។

២. យន្តហោះប្រភេទ Airbus A380 800 (អាចផ្ទុកអ្នកដំណើរបាន ៨៥៣ នាក់)


យន្តហោះ Airbus A380 800ជាប្រភេទ យន្តហោះសម្រាប់ដឹកអ្នកដំណើរ ដែលផលិតនៅក្នុងប្រទេស បារាំង ដែលហោះបានចំងាយ ១៥,២០០ គីឡូម៉ែត្រ ក្នុងល្បឿន ១០៨៧ គីឡូម៉ែត្រក្នុង១ម៉ោង។ មកទល់នឹងពេល នេះក្រុមហ៊ុន AirBus បានលក់យន្តហោះ ម៉ូឌែលនេះ អស់ ១៩២ គ្រឿងហើយ ដោយក្នុង ១គ្រឿងមានតំលៃ ៣១៨ លានដុល្លារអាមេរិក។

១. យន្តហោះប្រភេទ Airbus A380 900 (អាចផ្ទុកអ្នកដំណើរបាន ៩០០ នាក់)


យន្តហោះ Airbus A380 900 ជាប្រភេទ យន្តហោះសម្រាប់ដឹក អ្នកដំណើរដែលផលិត នៅក្នុងប្រទេស បារាំង ដែលហោះបានចំងាយ ១៥,០០០ គីឡូម៉ែត្រ ក្នុងល្បឿន ១០៨៧ គីឡូម៉ែត្រក្នុង១ម៉ោង និងកំពស់ ១៣,១០៦ ម៉ែត្រ។ យន្តហោះប្រភេទនេះ មានតំលៃ ៣៣៧.៥ លានដុល្លារអាមេរិក៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]