អង់គ្លេស ៖ លោកអ្នកប្រាកដជាមាន ការភ្ញាក់ផ្អើលជាពុំខាន បន្ទាប់ពីបានដឹងថា បុរសដែលមាន ប្រអប់ជើងធំ អាចនឹងបោក ប្រាស់ចិត្តស្រីៗ ជាង បុរសដែលមានប្រអប់ជើងតូច។

ជាក់ស្តែងណាស់ បុរសដែលពាក់ស្បែកជើង ចាប់ពីលេខ ១០ ទៅ ត្រូវបានគេស្រាវជ្រាវ ឃើញថា មានអត្រាខ្ពស់ បោកប្រាស់ដៃគូ របស់ខ្លួន ជាងបុរស ដែលពាក់ស្បែកជើង ពីលេង ៧ ទៅ លេខ ៩។

លោក Mike Taylor ដែលជាអ្នកនាំពាក្យ ឲ្យសេវាកម្មណាត់ជួប តាមរយៈអនឡាន សំរាប់អ្នក ដែលបានរៀបការហើយ ឈ្មោះ Illicit Encounters បាននិយាយថា ៖ « ខណៈពេល ដែលបុរសមួយចំនួន បានបដិសេធថា ទំហំប្រអប់ជើង របស់ពួកគេ គឺមិនមានអ្វីទាក់ទង នឹងចំនងស្នេហា របស់ពួកគេឡើយ ប៉ុន្តែអ្វីដែល ខ្ញុំបានជួបជាក់ស្តែង គឺបុរសដែលស្វែងរកគូស្នេហ៍ តាមរយៈអនឡាញ ទោះបីជាខ្លួនមាន ប្រពន្ធរួចហើយ ក៏ដោយ គឺភាគច្រើន ពួកគេមាន ប្រអប់ជើងធំៗ»។

យ៉ាងណាមិញ ការសន្និដ្ឋានបែបនេះ គឺជាការសន្និដ្ឋានមួយ ដែលមិនមានលក្ខណៈជាក់លាក់នៅឡើយ ប៉ុន្តែមិត្តនារីទាំងឡាយ គួរតែសង្កេត និងប្រុងប្រយ័ត្ន ចំពោះបញ្ហានេះ ផងដែរ៕

រូបតំណាង

ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]