ភាគច្រើន មនុស្សស្រីគ្រប់រូប តែងតែចូលចិត្តស្បែកជើងកែងខ្ពស់ ពីព្រោះពួកគេ យល់ថា នៅពេលពាក់ ស្បែកជើងកែង គឺជើងរបស់ពួកគេ កាន់តែស្រឡូនស្អាត និងទាក់ទាញបំផុត។ ប៉ុន្តែប្រហែលជា គ្រប់គ្នាមិនដែលដឹងនោះទេថា ការពាក់ស្បែកជើងកែង មានផលវិបាក អ្វីខ្លះនោះ៖

១) ឈឺខ្នង៖ នៅពេលអ្នក ពាក់ស្បែកជើងកែង គឺងាយនឹងឈឺខ្នង ដោយសារតែខំប្រឹង ដើរជាមួយកែងខ្ពស់ពេក។  ដូច្នេះអ្វីដែលល្អ សម្រាប់អ្នក អ្នកគួរតែព្យាយាម ស្បែកជើងសង្រែកៗទាប ដែលវាមិនធ្វើឲ្យ ខ្នងរបស់អ្នក រោយចុកស្រពន់ខ្លាំង។

២) ឈឺប្រអប់ជើង៖ ជាការពិត ការពាក់ស្បែកជើងកែង គុណប្រយោជន៍របស់វា គឺធ្វើឲ្យរូបរាងរបស់ អ្នកស្រឡូនស្អាត ប៉ុន្តែវាមិនបានផ្តល់ នូវភាពស្រណុកសម្រាប់ ប្រអប់ជើងរបស់អ្នកនោះឡើយ។ នៅពេលអ្នកព្យាយាម ប្រឹងដើរ រឺក៏រត់ ជាមួយនឹងស្បែកជើងកែង ក្នុងរយៈ ពេលយូរ លទ្ធផល ដែលអ្នកទទួលបាន គឺមានស្នាម ពណ៌លឿងតូចៗ នៅលើប្រអប់ជើងរបស់អ្នក ជាក់ជាមិនខាន។

៣) ឈឺកំភួនជើង៖ ការពាក់ស្បែកជើងកែង បានធ្វើឲ្យ អ្នកឈឺចាប់ត្រង់ កំភួនជើងរបស់អ្នក យ៉ាងខ្លាំង។ មិនត្រឹមតែ មានការអាការៈ ឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ សរសៃវែនឡើងរីកធំ ផងដែរ។

៤) កោងឆ្អឹងខ្នង៖ អ្នកប្រហែលជា មិនដែលចាប់អារម្មណ៍ទៅលើ ការពាក់ស្បែកជើងកែង ក៏អាចធ្វើឲ្យ មានបញ្ហា លើឆ្អឹងខ្នងបានផងដែរ។  ជាពិសេស ការពាក់ស្បែក ជើងចោតខ្លាំងនោះ វានឹងធ្វើឲ្យ ឆ្អឹងខ្នងរបស់អ្នក មានលក្ខណៈ កោងបន្តិចម្តងៗ។

៥) ខ្ចឹបសរសៃឈាមរបស់អ្នក៖ ស្បែកជើងកែងនិមួយៗ តែងតែរចនាឡើង ជាមួយនឹងម៉ូត ស្ទាយគ្រប់ប្រភេទ ដូចជា មានលក្ខណៈស្រួចវែង ស្រួចបែបស្តើងជាដើម ដែលជាបញ្ហាធ្វើឲ្យ ប្រអប់ជើងរបស់អ្នក មានទំរង់ មិនធម្មជាតិ ឬខុសធម្មតា ដើម្បីសម្របទៅតាម ម៉ូតស្បែកជើង និងទាំងនេះអាចធ្វើឲ្យប៉ះពាល់ ទៅដល់សរសៃឈាម របស់អ្នកផងដែរ។ 

ទាំងនេះអាចជា គុណវិបត្តិនៃការពាក់ស្បែកជើងកែង ដែលមិត្តនារីមួយចំនួន មិនបានចាប់អារម្មណ៍៕   

ប្រភព Intersting Fact news

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]