អ៊ីតាលី ៖ ប្រិយមិត្តប្រហែលជា បានដឹងហើយថា មានមនុស្សមួយចំនួន បានតុបតែងរថយន្ត ផ្នែកខាងក្រៅ របស់ពួកគេ ជាមួយ នឹងវត្ថុចម្លែកៗ ដូចជាគ្រាប់ គ្រីស្តាល់ជាដើម។ យ៉ាងណាមិញ អ្វីដែលកាន់តែ ប្លែកទៀតនោះ គឺជាងកាត់សក់ ជនជាតិ អ៊ីតាលីម្នាក់ បានតុបតែងលំអ ឡានរបស់គាត់ ទាំងផ្នែកខាងក្នុង និង ខាងក្រៅ ដោយសក់ មនុស្សពិតៗតែម្តង។

អ្នកស្រី Maria Lucia Mugno អាយុ ៤៤ ឆ្នាំ ជាជាងច្នៃមូតសក់ បានសំរេចចិត្ត តុបតែងឡានរបស់គាត់ ដោយប្រើប្រាស់ សក់មនុស្ស នៅក្នុងឆ្នាំ ២០១០។ នៅពេលនោះ មិត្តភក្តិរបស់គាត់ ថែមទាំងនិយាយចំអក គាត់ថា គាត់ពិតជាមិនអាច ធ្វើវាបានឡើយ។ ដូច្នេះហើយ ដោយសារតែ អ្នកស្រី មិនចង់ចាញ់ចិត្ត មិត្តរបស់គាត់  គាត់និង អ្នកជំនួយការម្នាក់ ក៏បានតុបតែង ឡានមួយនេះ ដោយយកសក់មនុស្ស មកក្រង និង ដេរ នៅផ្នែក ខាងក្នុង និង ក្រៅឡាន រហូតចំណាយពេល អស់ ១៥០ ម៉ោងឯណោះ។ ទោះបីអ្នកស្រី បានចំនាយពេល អស់រយៈពេលយ៉ាងយូរ ក្នុងការតុបតែងលំអឡាន ដោយសក់មនុស្សនេះក៏ដោយ ក៏អ្នកស្រី មិនហត់ នឿយដែរ ព្រោះការខិត ខំប្រឹងប្រែងនេះ បានធ្វើឲ្យអ្នកស្រីជាប់ ក្នុងកំណត់ត្រាពិភពលោក ដែលមានឈ្មោះថា ជាឡាន ដែលមាន សក់ច្រើនជាងគេ បំផុតក្នុងពិភពលោក។

ក្នុងនោះដែរ សក់ដែលអ្នកស្រី បានយកមកក្រង តុបតែងលំអរឡានេះ គឺបាននាំចូលយកមក ប្រទេសឥណ្ឌាផងដែរ។ ទោះបីជា អ្នកស្រី បានតុបតែង លំអវា ដោយសក់មនុស្ស យ៉ាងច្រើនហើយក៏ដោយ ក៏អ្នកស្រីមិនឈប់ ត្រឹមនេះដែរ ដោយអ្នកស្រី បានយកសក់ចំនួន ២០ គីឡូក្រាម ទៀត មកដេរ និង ក្រងលើឡាន ដែលធ្វើឲ្យអ្នកស្រី បានជាប់ក្នុងកំណត់ត្រា ពិភពលោក ម្តងទៀត នៅឆ្នាំនេះទៀតផង។

លោកអ្នកប្រហែលជាឆ្ងល់ហើយថាតើ អ្នកស្រីបានបើកឡាន ដែលមានសក់ ច្រើនជាងគេ ក្នុងពិភពលោក នេះជារៀងរាល់ថ្ងៃដែរឫទេ? ប្រាកដណាស់ អ្នកស្រី បានបើកវា ជារៀងរាល់ថ្ងៃ និង បានមើលថែ និង សម្អាតវា ដោយយកចិត្តទុក ដាក់បំផុត ព្រោះតែការតុបតែងលំអ ដោយសក់មនុស្ស បានធ្វើឲ្យអ្នកស្រី ចំណាយអស់ទឹកប្រាក់ ជាង ១០ ម៉ឺនដុល្លារឯណោះ៕

ចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖






ប្រភព ៖ odditycentral

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]