ពិភពលោក៖ តើអ្នកជឿលើបណ្ដាសាទេ? ប្រសិនបើអ្នក ជាមនុស្សមានអបិយជំនឿ នោះអ្នកប្រហែល ជាជឿថាយ៉ាងហោចណាស់ ក៏មាន របស់មួយ នៅក្នុងផ្ទះរបស់អ្នក បានជាប់បណ្ដាសាដែរ។ ថ្ងៃនេះខ្មែរឡូត នឹងនាំអារម្មណ៍ ទៅទស្សនាវត្ថុល្បីៗ ដែលបានជាប់នូវ បណ្ដាសា ជាយូរណាស់ មកហើយនៅលើពិភពលោក ដែលមានរឿងនិទាន ទាក់ទងនឹង បណ្ដាសាទាំងនោះ ផងដែរ។

ចង់ដឹងថា របស់ដែលជាប់បណ្ដាសា ទាំងនោះ មានអ្វីខ្លះ និង មានរឿងនិទាន ទាក់ទងយ៉ាងណានោះ សូមទស្សនារូបភាព ខាងក្រោម ទាំងអស់គ្នា៖

១. របាំងមុខអ្នកចម្បាំងម៉ៅរី (Maori)៖ ជនជាតិដើមភាគតិច នៃប្រទេសនូវែលហ្សេឡង់ ឬម៉ៅរី តែងតែឆ្លាក់ និងគូររបាំងមុខនេះ មុនពេលចេញទៅសមរភូមិ។ ប្រសិនបើអ្នកចម្បាំង ណាម្នាក់បានស្លាប់នោះ វិញ្ញាណរបស់គេ នឹងចូល ទៅសណ្ឋិតក្នុង របាំងមុខទាំងនោះ។ នៅពេលដែលរបាំងមុខ ដែលត្រូវបានគេ ប្រើច្រើន ហើយមាន វិញ្ញាណសណ្ឋិត កាន់តែច្រើននោះ វានឹងក្លាយទៅជា របាំងមុខមួយ ដែលគួរឲ្យខ្លាច និងចង្រៃ ដែលនាំសំណាងអាក្រក់ ទៅឲ្យស្ត្រី មានផ្ទៃពោះ ទាំងម្តាយទាំងកូន នៅពេលដែលប៉ះវា។

២. ផ្ទាំងថ្ម Uluru៖ បន្ទាប់ពីមាន ការនាំយកថ្ម ពីកន្លែងដ៏ពិសិដ្ឋ របស់ជនជាតិដើម ដែលមានឈ្មោះថា Uluru នៅក្នុងតំបន់ ដាច់ស្រយាល ពីប្រទេសអូស្ត្រាលី ភ្ញៀវទេសចរ ទាំងនោះ បានយកពួកវា ត្រលប់មកវិញ ព្រោះពួកគេជឿថា ថ្មទាំងនោះ នាំមកនូវ សំណាងអាក្រក់ និងសោកនាដកម្ម។

៣. គ្រាប់ពេជ្រនៃក្តីសង្ឃឹម៖ ពីមុនគ្រាប់ពេជ្រមួយគ្រាប់នេះ ត្រូវបានគេដាក់តាំងពិព័រណ៌ ដោយក្រុមហ៊ុន Smithsonian ហើយបានផ្លាស់ប្តូរម្ចាស់ ជាច្រើននាក់ ដោយម្ចាស់របស់វា ម្នាក់ណាក៏ជួបនឹង ជោគវាសនា ដ៏ឃោរឃៅដែរ។ មានម្ចាស់វាម្នាក់ឈ្មោះ Jean Babtiste Tefernier បានស្លាប់ដោយសារ តែឆ្កែឆ្កួត វាយប្រហារ ដែលជារឿង មិនគួរកើតនោះទេ។

៤. បុរសទឹកកក៖ សាកសពបុរសទឹកកក ដែលមានអាយុកាល ៥,០០០ឆ្នាំ ត្រូវបានគេរកឃើញ នៅក្នុងភ្នំអាល់ ក្នុងឆ្នាំ១៩៩១ ហើយគ្រាន់តែក្នុង រយៈពេល១៣ឆ្នាំ សមាជិក៧នាក់ ក្នុងចំណោម១៣នាក់ ដែលបានរកឃើញវា ត្រូវបានស្លាប់ ជាបន្តបន្ទាប់។

៥. អាងទឹករបស់អារក្ស៖ ប្រជាជនដើម នៅក្នុងប្រទេសអូស្ត្រាលី មានរឿងព្រេងនិទានមួយ ទាក់ទងនឹងអាងទឹក របស់អារក្ស នៅភាគខាងជើងរដ្ឋ Queensland ដោយពួកគេ បាននិយាយថា វាត្រូវបានដាក់ បណ្ដាសាដោយ មេធ្មប់ចាស់ម្នាក់ ដោយបានឆក់យកជីវិត របស់មនុស្ស ១៧នាក់មកហើយ ចាប់តាំងពីឆ្នាំ១៩៥៩មក។

៦. ចម្លាក់កងទ័ព Terra Cotta ធ្វើពីដីឥដ្ឋ៖ កសិករជនជាតិចិន មួយក្រុម បានរកឃើញ រូបចម្លាក់ កងទ័ព Terra Cotta ធ្វើពីដីឥដ្ឋ មានទំហំប៉ុនមនុស្ស ដែលត្រូវគេរកឃើញ នៅក្នុង ឆ្នាំ១៩៧៤។ ចាប់តាំងពី បានរកឃើញ រូបចម្លាក់នោះមក កសិករទាំងនោះ បានស្លាប់ជាបន្តបន្ទាប់ ដោយមាន៣នាក់ បានស្លាប់ ទាំងវ័យក្មេង និងមានម្នាក់បានធ្វើអត្តឃាត។ ចំណែកឯអ្នកផ្សេងទៀត ត្រូវបានជាប់បំណុល ពេញមួយជីវិត ហើយមិនដែលបានចាយ ប្រាក់ដែលពួកគេរកបាននោះទេ។

តើប្រិយមិត្ត យល់យ៉ាងណាដែរ? តើជឿលើរឿង បណ្ដាសាទាំងនេះទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]