ពិភពលោក៖ នៅពេលដែល អ្នកចំណាយប្រាក់ជាច្រើន ទៅលើ ចិញ្ចៀនភ្ជាប់ពាក្យ អាចគូសបញ្ជាក់ថា អ្នកគឺ ជាមនុស្សចិត្ដបាន ចំពោះដៃគូអ្នក តែទាំងនេះ គឺជាជំហានចាប់ផ្ដើម នៃការបែក បាក់ស្នេហា របស់អ្នក។

តាមអ្នកសិក្សាស្រាវជ្រាវ បានប្រទះឲ្យឃើញថា មនុស្សដែលចំណាយ ប្រាក់ ច្រើន ទៅលើ ចិញ្ចៀន ភ្ជាប់ពាក្យ ឬ ទៅលើ អាពាហ៍ពិពាហ៍ របស់ពួកគេ គឺនឹងអាច បង្កើនឳកាស ក្នុងការលែងលះគ្នា។ ប្រសិនជាអ្នកចំណាយ តិចជាង ១,០០០ ដុល្លារ ទៅលើចិញ្ចៀន ភ្ជាប់ពាក្យ នោះ ឳកាស ដែលអ្នកនៅ ជាមួយគ្នា គឺមាន រយៈពេលយូរ អង្វែង។ 

នៅក្នុងនោះ សាស្ដ្រាចារ្យ ជាច្រើនរូប ផ្នែកសេដ្ឋកិច្ច មកពីសាកលវិទ្យាល័យ Emory នៃអាត្លង់តា រដ្ឋ Georgia សហរដ្ឋអាមេរិក បានធ្វើស្ថិតិទៅលើ មនុស្សវ័យជំទង់ ៣,០០០ នាក់ ពីជីវភាពរបស់ពួកគេ ក្រោយពីរៀបការ។ ជាមួយគ្នានោះ ពួកគេ បានសិក្សារក ឃើញថា អ្នកដែលចូលរួម ចំណាយ ប្រាក់ពី ២,០០០ ដុល្លារអាមេរិក ទៅដល់ ៤,០០០ ដុល្លារអាមេរិក ទៅលើចិញ្ចៀនភ្ជាប់ពាក្យ គឺមាន លទ្ធភាព ១.៣ ដង ដែលអាច លែងលះគ្នា។ ខណៈពេលដែល អ្នកចំណាយលើសពី ២០,០០០ ដុល្លារអាមេរិក ក្នុងថ្ងៃរៀបការ គឺមានលទ្ធភាព ៣.៥ដង ដែលអាចបញ្ចប់ជីវិត អាពាហ៍ពិពាហ៍ បើសិជាធៀបនឹង គូស្នេហ៍ ដែលចំណាយ ប្រាក់ចន្លោះពី ៥,០០០ ដុល្លារ ទៅ ១,០០០ ដុល្លារអាមេរិក ក្នុងថ្ងៃអាពាហ៍ពិពាហ៍នេះដូចគ្នា។ 

សម្រាប់តម្លៃ ចិញ្ចៀន ដែលល្អបំផុត ក្នុងការរក្សាចំនងអាពាហ៍ពិពាហ៍នោះគឺ ពី ៥០០ ដុល្លារ ទៅ ១,០០០ ដុល្លារអាមេរិក បើសិនជាតិចជាងនេះ ក៏អាចប្រឈមមុខលែងលះគ្នា ក៏ច្រើនផងដែរ។

តើគួរឲ្យជឿដែររទេ ប្រិយមិត្ដ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]