បរទេស៖ មានមនុស្សជាច្រើន មានជំនឿទៅលើ ទីតាំងរបស់ប្រជ្រុយ នៅលើមុខ និងដងខ្លួន ថាអាចបញ្ជាក់ពី បុគ្គលិកលក្ខណៈបុគ្គល និងវាសនា របស់ពួកគេបាន ហើយប្រសិនបើមាន ប្រជ្រុយចំទីតាំងមិនល្អ មិនថាលើមុខ ឬរាងកាយនោះទេ គេអាចនឹងកាត់ចោល ថែមទៀតផង។

ចង់ដឹងថា មានប្រជ្រុយនៅ កន្លែងណាល្អ ឬមិនល្អខ្លះ ហើយជាមនុស្ស បែបណានោះ សូមអានអត្ថបទ ខាងក្រោមទាំងអស់គ្នា៖

១. ថ្ងាសស្តាំ៖ មានន័យថា មានគំនិត, មានភាពល្បីល្បាញ, និងភាពរុងរឿង ថ្កុំថ្កើង

២. ថ្ងាសឆ្វេង៖ ជាមនុស្សខ្ជះខ្ជាយ និងតែលតោល គ្មានទីពឹង

៣. ត្របកភ្នែក៖ មានន័យថា ជាមនុស្សមានសន្តិភាព មានទំនុកចិត្ត និងភាពទៀងត្រង់

៤. ចិញ្ចើមស្តាំ៖ ជាមនុស្សមានសុភមង្គល និងឆាប់បាន រៀបអាពាហ៍ពិពាហ៍

៥. ចិញ្ចើមឆ្វេង៖ មានភាពលំបាក និងការតស៊ូ ក្នុងជីវិត

៦. ត្រចៀក៖ ជាមនុស្សគ្មានមេត្តា

៧. ថ្ពាល់ស្តាំ៖ មានន័យថា មានសិទ្ធិ និងសុភមង្គល ជាពិសេសពេលរៀបការរួច

៨. ថ្ពាល់ឆ្វេង៖ មានភាពលំបាក និងការតស៊ូ ក្នុងជីវិត

៩. ឆ្អឹងថ្ពាល់៖ ជាមនុស្សទទួល បានជោគជ័យ, មានភាពរុងរឿង, និងមានសំណាងល្អ

១០. ជុំវិញមាត់៖ ជាមនុស្សដែលមាន ភាពត្រេកត្រអាល

១១. ចង្ការ៖ ជាមនុស្ស មានសុខភាពមិនល្អ

១២. ច្រមុះ៖ ជាមនុស្សដែល មានសំណាងខ្លាំង និងមានការអភិវឌ្ឍផ្លូវភេទល្អ

១៣. ក៖ ជាមនុស្សដែលមាន ទាំងជោគជ័យ និងបរាជ័យ ដើរទន្ទឹមគ្នា

១៤. កដៃ៖ ជាមនុស្សដែល មានសមត្ថភាព ពីធម្មជាតិ ដែលនាំទៅរក ភាពជោគជ័យក្នុងជីវិត

១៥. ដៃស្តាំ៖ មានសំណាង

១៦. ដៃឆ្វេង៖ មានការព្រួយបារម្ភ រឿងលុយកាក

១៧. ស្មា៖ មានការលំបាក និងភាពស្មុគស្មាញ ក្នុងជីវិត

១៨. ទ្រូងស្តាំ៖ មានជោគវាសនា ផ្លាស់ប្តូរមិនទៀង

១៩. ទ្រូងឆ្វេង៖ មានភាពជោគជ័យ និងសុភមង្គល, បើជាស្ត្រី គឺមនុស្សចិត្តក្តៅ និងមាននិស្ស័យរឹង, ហើយច្រើនជាគូ នឹងមនុស្ស ដែលមាន អារម្មណ៍ឆេវឆាវ

២០. ពោះ៖ ជាមនុស្សគិតច្រើន ខ្វល់ខ្វាយពី ភាពទន់ខ្សោយរបស់ខ្លួន មានភាពខ្ជឹលច្រអូស និងលោភលន់

២១. ខ្នង៖ ជាមនុស្សស្មោះត្រង់ និងមានចិត្តសប្បុរស ថែមទាំងកោងកាច ផងដែរ

២២. ដងខ្លួនខាងស្តាំ៖ ជាមនុស្សកំសាកឆាប់ខ្លាច

២៣. ដងខ្លួនខាងឆ្វេង៖ ជាមនុស្សចំអកឲ្យខ្លួនឯង

២៤. លើ និងក្រោម ភ្លៅ៖ ជាមនុស្សរឹងមាំ, មានកូនមានសុខភាពល្អ, និងមានចៅច្រើន

២៥. សងខាងភ្លៅស្តាំ៖ មានអត្តចរិកល្អ, មានទ្រព្យសម្បត្តិ និងសុភមង្គល ក្នុងជីវិតគ្រួសារ

២៦. ភ្លៅឆ្វេង៖ ជាមនុស្សឯកា, ច្រើនតែចាញ់, ក្រីក្រ, និងច្រើនតែបាក់ទឹកចិត្ត និងមានចរិតមិនទៀងទាត់

២៧. ជង្គង់ស្តាំ៖ គ្មានបញ្ហាក្នុង ជីវិតអាពាហ៍ពិពាហ៍ និងផ្នែកហិរញ្ញវត្ថុ

២៨. ជង្គង់ឆ្វេង៖ ជាមនុស្សឥតប្រយោជន៍

២៩. កជើង៖ ជាបុរសមានភាពទាន់សម័យ ចំណែកឯស្ត្រីវិញ គឺឧស្សាហ៍ និងមានថាមពល

៣០. បាតជើងស្តាំ៖ ជាមនុស្សដែលងាយនឹង ឈានទៅរកការ បែកបាក់ទំនាក់ទំនង

៣១. បាតជើងឆ្វេង៖ ជាមនុស្សដែល ពោរពេញទៅដោយបញ្ញា និងមានប្រាជ្ញាវៃឆ្លាត៕

បញ្ជាក់៖ ប្រជ្រុយនៅលើដៃទាំងអស់ សុទ្ធតែជាសញ្ញា នៃការរីកដុះដាល នៃទ្រព្យសម្បត្តិ។

ប្រភព៖ mysteries24

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]