ឥណ្ឌូនេស៊ី៖ គំនូរជាច្រើន នៅក្នុងរូងភ្នំ ដែលបន្សល់ តាំងពីសម័យបុរាណ ដ៏យូរលង់ ក្នុងប្រទេស ឥណ្ឌូនេស៊ី បានធ្វើឲ្យ អ្នកបុរាណវិទូ មានការ ភ្ញាក់ផ្អើល ដោយសារ តែមានការសិក្សាមួយ បង្ហាញថា គំនូរបានគូរដោយដៃ ក្នុងរូងភ្នំមួយនេះ មានអាយុកាល តាំងពី ៤០,០០០ឆ្នាំមុនម៉្លេះ ។

បើតាមប្រភពព័ត៌មាន បានបញ្ជាក់ថា ក្នុងប្រទេសឥណ្ឌូនេស៊ីមាន រូងភ្នំ ជាង មួយរយរូង ដែលមាន គំនូរបុរាណ គូរដោយដៃលើជញ្ជំង ដែល ត្រូវបានរកឃើញតាំង ពី ឆ្នាំ ១៩៥០ តែគ្មានការសិក្សា លើអាយុកាល របស់គំនូរទាំងនោះទេ។ ប៉ុន្តែ នៅឆ្នាំ ២០១១ អ្នកវិទ្យាសាស្ត្រ បានប្រើ បច្ចេកទេស ទំនើប ដើម្បីធ្វើការកំនត់ លើ អាយុកាល នៃគំនូរ ដែលបានគូរលើជញ្ជំងរូងភ្នំ ហៅថា “cavepopcorn” ។

ក្នុងនោះ លោក Maxime Aubert ជាអ្នកបុរាណវិទូ និង ធរណីគីមីវិទូម្នាក់ បានដឹកនាំ ការសិក្សាលើ គំនូរ ក្នុងរូងភ្នំមួយ ដោយប្រើបច្ចេកវិទ្យា “cavepopcorn”  ក្រោយមកការសិក្សា នេះ បានធ្វើឲ្យគាត់ភ្ញាក់ផ្អើល ជាខ្លាំង  ដោយសារតែ គាត់ មិនរំពឹងថា គំនូរ គូរដោយដៃនេះ មាន អាយុកាល រហូតដល់ ៤០,០០០ ឆ្នាំ បែបនេះឡើយ។

យ៉ាងណាមិញ តាមការ រកឃើញរបស់ អ្នកបុរាណវិទូ បានធ្វើ ការកំនត់ឲ្យឃើញថា មានស្នាមគូស ជារូបភាពបង្ហាញពី ដៃមនុស្សជាច្រើន ដោយមានលាប ពណ៌ក្រហម និង គំនូរចំនួនពីររូប បានបង្ហាញរូបភាព យ៉ាងលម្អិត អំពីគំនូររូបសត្វមួយក្បាល ដូចជាសត្វជ្រូក-ក្តាន់ (pig-deer)  ។

គួរបញ្ជាក់ដែរថា រូបគំនូរដែល ធ្វើការសិក្សានេះ គឺស្ថិតនៅក្នុងរូងភ្នំមួយ នៃកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី។  ក្នុងនោះបើតាម ប្រភពព័ត៌មាន បានឲ្យដឹងថា គំនូរក្នុងរូងភ្នំនោះ បច្ចុប្បន្ន គឺជាគំនូរមានអាយុកាលយូរជាងគេ បើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រ ដែលបានចុះផ្សាយ ក្នុងទស្សនាវដ្តី Nature ៕

រូបភាពគំនូរក្នុងល្អាងភ្នំ បង្ហាញពីរូបភាពដៃមនុស្ស និង រូបភាព ជ្រូក-ក្តាន់

 

ប្រភព បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]