អង់គ្លេស៖ ស្ត្រីម្នាក់ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងបន្ទាប់ពីនាង ពង្រីក (Zoom) មើលឃើញរូបថត ព្រលឹងខ្មោចស្រីម្នាក់ ស្លៀក ឈុត ពណ៌ប្រផេះ ហើយឈរនៅក្បែរមាត់ទ្វារ ប្រាសាទដ៏ចំណាស់មួយ ដែលនាងបានថត ពេលទៅលេង ជាមួយប្តី និងកូនៗ។

ខ្មោចក្នុងរូបថត ដែលមាន សណ្ឋានជាមនុស្សស្រី ស្លៀកឈុតពណ៌ប្រផេះនេះ ត្រូវបានគេល្បីថា តែងតែ បង្ហាញខ្លួនជាញឹកញាប់ នៅក្នុងវិមាន ប្រាសាទបុរាណមួយ ឈ្មោះ Dudley។ នាង Amy Harper អាយុ ២៨ ឆ្នាំ ដែលជាអ្នកថតជាប់ រូបខ្មោចនោះ បានប្រាប់ថា នាងទើបតែ ដឹងថា កាមេរ៉ា ទូរស័ព្ទ smart phone របស់នាងបានថតជាប់ រូបព្រលឹងខ្មោច នៅពេលដែលនាង ត្រលប់មកផ្ទះជាមួយ គ្រួសារវិញ តែប៉ុណ្ណោះ ព្រោះ ពេលដែលថត ទេសភាពនៅទីនោះ នាងមិនបានចាប់អារម្មណ៍ថា មានអ្វីខ្លះ ក្នុងរូបនោះទេ។

រូបថតមួយសន្លឹកនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយ តែមនុស្សមួយ ចំនួនបានបកស្រាយថា វាគឺជាការ ប្រឌិត រូបភាពខ្មោចតាមរយៈ កម្មវិធីកុំព្យូទ័រ ពីសំណាក់អ្នកជំនាញ ខាងកាត់ត រូបភាព។ ចំណែកឯនាង Amy Harper បានប្រាប់ថានាង មានការភ័យ ខ្លាចណាស់ ពេលដែលឃើញរូបខ្មោច ក្នុងកាមេរ៉ារបស់នាងដូច្នេះ ហើយនាងពិតជា មិនបានប្រើកម្មវិធីអ្វី កាត់តរូប នេះនោះទេ។

គូសបញ្ជាក់ផងដែរថា ព្រលឹងខ្មោចស្ត្រី ដែលស្លៀកឈុតពណ៌ប្រផេះនេះ គេសង្ស័យថាគឺជា ស្ត្រីជា សមាជិករាជវង្ស របស់អង់គ្លេស ក្នុងកំឡុង ឆ្នាំ ១៦៤២។ បើតាមប្រវត្តិសាស្ត្រ នាងសំរាលបាន កូនស្រី ម្នាក់ នៅកំឡុងពេល កំពុងមានសង្គា្រមក្នុងស្រុក តែគួរឲ្យ សោកស្តាយ កូនស្រីនោះ បានស្លាប់ ក្នុងរយៈពេល ២ ទៅ ៣ ខែក្រោយមក។ ដោយសារតែវិបត្តិនេះ ធ្វើឲ្យនាងធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់ តែមុននឹងជិតស្លាប់ នាងបានបដិសេធ មិនឲ្យគេយកនាងទៅ បញ្ចុះជិតកូនស្រីរបស់នាងនោះទេ ហើយព្រលឹងនាងក៏នឹងមិន ទៅនៅទីណា ផ្សេងនោះដែរ គឺបន្ត រស់នៅ ក្នុងវិមាននេះ រហូតដើម្បីស្វែងរកកូនស្រី របស់នាង។ ក្រៅពីព្រលឹង ស្ត្រីស្លៀកឈុតពណ៌ប្រផេះ វិមានប្រាសាទបុរាណ នេះគេ តែងតែ ប្រទះ ឃើញព្រលឹង ខ្មោចជាញឹកញាប់ផងដែរ ដែលមានដូចជា ព្រលឹងស្រីក្រមុំ, បុរសដែលស្លៀក ឈុតបៃតង, ក្មេងវាយស្គរ និង បុព្វជិតសាសនា ជាដើម៕



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]