អាមេរិក៖ សព្វថ្ងៃនេះ ដើម្បីបង្ការ មេរោគអេដស៍ និងជំងឺកាមរោគ កុំឲ្យរីករាលដាល ពោលគឺឆ្លងពី មនុស្សម្នាក់ ទៅមនុស្សម្នាក់ ផ្សេងទៀត មានតែវិធីការពារប៉ុណ្ណោះ គឺត្រូវប្រើប្រាស់ ស្រោមអនាម័យ រាល់ពេលរួមភេទ តែវិធីមួយនេះ ក៏មិនអាចសន្មត់ ថាការពារបាន ១០០% ពីមេរោគនោះដែរ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ មានការបង្កើត នូវខោប្រភេទថ្មីមួយ ដែលមានឈ្មោះថា Scroguard ឬហៅថា ខោស្រោមអនាម័យ ដើម្បីកាត់បន្ថយ នូវអត្រាគ្រោះថ្នាក់ នៃការឆ្លងមេរោគ ទាក់ទងនិង ផ្លូវភេទនានា ជាពិសេសគឺ មេរោគអេដស៍ តែម្តង។

យោងតាម ប្រភពរបាយការណ៍ បានឲ្យដឹងថា ខោស្រោមអនាម័យនេះ ត្រូវពាក់រួមជាមួយ នឹងស្រោម អនាម័យ អំឡុងពេលរួមភេទ ហើយវាមិនត្រឹមតែ មានសមត្ថភាព ការពារជំងឺ កាមរោគទាំងឡាយ កុំឲ្យឆ្លង តាមរយៈទឹកកាម ប៉ុណ្ណោះទេ តែវាអាចការពារ គ្រោះថ្នាក់នានា ឬក៏ការឆ្លងរោគ តាមរយៈការ ប៉ះពាល់ស្បែក អំឡុងពេលរួមភេទ ផងដែរ។

ក្រុមហ៊ុនដែល បង្កើតខោនេះឡើង បានបញ្ជាក់ថា “អំឡុងពេលរួមភេទ ការកកិតរវាង ស្បែករបស់ ដៃគូទាំង២នោះ អាចនឹងមាន ដូច្នេះប្រសិនបើ មានការរលាត់ដាច់ ចេញឈាមនោះ មេរោគទាំងនោះ ច្បាស់ជាអាចច្រៀតចូល ខ្លួនមនុស្សបានយ៉ាងងាយ ជាមិនខាន អញ្ចឹងហើយបាន ជាពួកយើងនឹកឃើញ បង្កើតខោប្រភេទនេះឡើង ដើម្បីធានាសុវត្ថិភាព បន្ថែមទៀតនៅពេល រួមភេទ”។

គួរបញ្ជាក់ផងដែរថា ខោនេះត្រូវបាន ផលិតឡើង ដោយក្រុមហ៊ុនពីរ នៅសហរដ្ឋអាមេរិក ហើយចំពោះ វត្ថុធាតុដើម សម្រាប់ផលិតគឺ ដូចទៅនឹងស្រោមអនាម័យ ធម្មតាអញ្ចឹងដែរ គឺជ័រកៅស៊ូក្រាស់ (rubber latex) ដែលធ្វើឲ្យអ្នកពាក់វា មានអារម្មណ៍ដូចជា ស្បែកធម្មតា អញ្ចឹងដែរ ។ ម្យ៉ាងវិញទៀត នាពេលនេះ វាត្រូវបានចេញលក់ នៅឯសហរដ្ឋអាមេរិក ហើយដែលមានតម្លៃ ជាង ១៩$។

នេះគឺជា ការច្នៃប្រឌិត ដ៏ល្អនិងអស្ចារ្យ មួយថែមទៀត ដើម្បីបង្កើន ទំនុកចិត្ត ក៏ដូចជាការ ការពារខ្លួនពី ជំងឺកាមរោគផ្សេងៗ ដ៏កាចសាហាវ ទាំងនោះ ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]