អង់គ្លេស៖ បើសិនជាអ្នក មានបំណង ចង់ទៅញ៉ាំ បឺហ្គឺជុំគ្នា ជាមួយមិត្តភក្តិ ឬក៏គូស្នេហ៍ នៅហាង ណាមួយដែល អ្នកធ្លាប់ទៅជាញឹកញាប់ នោះ អាចនឹងមិនមានបញ្ហាអ្វីនោះទេ តែបើសិនជាអ្នកចូល ទៅប៉ះចំ ហាងបឺហ្គឺ ដែលលក់បឺហ្គឺ ថ្លៃជាងគេនៅលើលោកមួយនេះ អ្នកអាច នឹង ប្រឈមមុខ នឹងការខ្មាសអ្នកបំរើ ដោយសារខ្វះលុយ ឲ្យទៅម្ចាស់ហាងមិនខាន។

ថ្ងៃនេះខ្មែរឡូត សូមបង្ហាញពី បឺហ្គឺមួយ ប្រភេទ ផ្សំឡើងពី គ្រឿងផ្សំ មានតំលៃ ថ្លៃៗ ដែលនាំ ឲ្យតំលៃបឺហ្គឺមួយដុំសោះ មានតំលៃរហូតដល់ ១,៧៦៦ ដុល្លារអាមេរិក ឯណោះ។

បឺរហ្គឺដែល គេចាត់ទុកថាជា បឺរហ្គឺដ៏ថ្លៃបំផុត នៅលើពិភពលោក ផ្សំឡើងដោយ វត្ថុធាតុដើមដ៏ថ្លៃ មានដូចជា សាច់គោជប៉ុន Kobe និង Wagyu ចំនួន ២២០ ក្រាម, ចិញ្ច្រាំជាមួយនឹងសាច់ក្តាន់ New Zealand (Venison) ចំនួន ៦០ក្រាម និងផ្សិតខ្មៅ។ បន្ទាប់មកគេ យកវា ចំហុយ ជាមួយអំបិលដែល យកមកពី ហិមាល័យាន (Himalayan) និង មានលាយជាមួយ ល្មៀត មកពីអ៊ីរ៉ង់ រួមជាមួយបង្កង សមុទ្រ (lobster) របស់កាណាដា ផងដែរ។ ប៉ុណ្ណឹងនៅមិនទាន់ គ្រប់គ្រាន់នៅឡើយទេ គឺនៅមាន លាយជាមួយសាច់បីជាន់, ស៊ុត ត្រីបាឡែន និងគ្រឿងផ្សំផ្សេងៗ ដែលមានតំលៃ ថ្លៃជាច្រើនទៀត ដែលល្មមនឹងធ្វើឲ្យ បឺហ្គឺនេះ មានតំលៃរហូតខ្ទង់ពាន់ ដុល្លារអាមេរិក ក្នុងមួយដុំៗ។

បឺហ្គឺនេះមានលក់នៅ ភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុងឡុដ៍ នាចក្រភពអង់គ្លេស ដែលមានឈ្មោះថា Honky Tonk។ គេ្តត្រូវចំណាយពេល ជាង ៣ សប្តាហ៍ ដើម្បីចំអិន។ ចុងភៅ បឺហ្គឺ នេះគឺលោក Chris Large ជាមេចុងភៅ ដែលមានជំនាញ ដឹងច្បាស់ពីវិធីសាស្ត្រក្នុង ការចំអិន និង ការប្រើប្រាស់ គ្រឿងផ្សំ ដើម្បីឲ្យបឺហ្គឺនេះ មានរសជាតិឆ្ងាញ់។ កាលពីថ្ងៃទី២ ខែតុលាកន្លងទៅ ប័រហ្គឺនេះ ត្រូវបានគេផ្តល់ កំណត់ត្រា ថាជាបឺហ្គឺ ដែលថ្លៃជាងគេ នៅលើពិភពលោក ជាមួយនឹងតំលៃ ១,៧៦៦ ដុល្លារអាមេរិកក្នុង១ដុំ៕






ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]