ប៉ូឡូញ៖ បុរសជានិស្សិត សិក្សា ផ្នែកពេទ្យសត្វ បានកំពុង រងការរិះគន់យ៉ាងដំណំ ពីសំណាក់ មហាជនដោយសារ តែរូបបានចាប់ សត្វឆ្កែ របស់មិត្តស្រីខ្លួន យកមកដេរជា អក្សរ I love you (បង ស្រលាញ់ អូន) នៅពីក្រោមពោះ របស់សត្វឆ្កែនោះ ដើម្បីបញ្ជាក់ពីក្តី ស្រលាញ់ ដែលខ្លួន មានចំពោះ មិត្តស្រីជាទីស្រលាញ់ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ ទង្វើនេះត្រូវបានគេរិះគន់ថា ជាការធ្វើបាប សត្វ។

ការរិះគន់ទាំងនោះធ្វើឡើង បន្ទាប់ពីនិស្សិតជនជាតិ ប៉ូឡូញខាងលើបាន ដេរលើ ផ្នែកក្រោមពោះសត្វឆ្កែ ហើយថត បង្ហោះលើ បណ្តាញសង្គម Facebook។ ការសំរេចចិត្តយក សត្វឆ្កែ មកធ្វើជា វត្ថុនាំសារ បែបនេះដោយសារតែរូបគេ ដឹងថាមិត្ត ស្រីរបស់គេ ស្រលាញ់និងចូលចិត្ត លេង ជាមួយ ឆ្កែរបស់នាង ដូច្នេះមិនយូរមិនឆាប់ នាងប្រាកដជា បានឃើញអក្សរ នៅក្រោមពោះ សត្វឆ្កែនោះជាមិនខាន។

ទោះជាយ៉ាងណា ក៏ទង្វើ នេះបាននឹងកំពុងស្ថិតនៅ ក្រោមការស៊ើបអង្កេត បន្ទាប់ពីមាន មនុស្សជា ច្រើន រិះគន់ថា វាជាទង្វើរ ដ៏អាក្រក់មួយ និង មិន គួរឲ្យកើតមាន តទៅទៀត។ ចំណែកឯមិត្តស្រី របស់បុរសជា និស្សិតខាងលើ បានចេញ មកការពារមិត្ត ប្រុសរបស់នាងថា ទង្វើរបស់បុរស នោះមិនមាន អ្វីឃោរឃៅ នោះទេ ដោយសារតែមិត្ត ប្រុសនាងជា និស្សិតផ្នែក ពេទ្យសត្វ ដូច្នេះគាត់ដឹងច្បាស់ពី របៀបដេរ ដែលមិន ធ្វើឲ្យ ប៉ះពាល់ដល់សុខភាព សត្វ ហើយការធ្វើនោះ គឺគាត់គ្រាន់ តែចង់បង្ហាញពីសមត្ថភាព របស់គាត់ ប៉ុណ្ណោះ។

លោក Andrzej Koncicki សាស្ត្រាចារ្យផ្នែកពេទ្យសត្វ នៃសាកលវិទ្យាល័យ Warmia បានឲ្យដឹងថា ការបញ្ជាក់ពី សេចក្តីស្រលាញ់ ទៅ នរណា ម្នាក់ វាមិនមែនជារឿង ខុសឆ្គងនោះទេ ប៉ុន្តែការបញ្ជាក់ សេចក្តីស្រលាញ់ទៅមនុស្ស តែបែរជាទៅធ្វើ បាបសត្វវាជា រឿងខុស នឹង ក្រមសីលធម៌ ដែល ខ្លួនជានិស្សិតផ្នែកពេទ្យសត្វ ជាអ្នកដែលត្រូវជួយសង្គ្រោះសត្វ ហេតុអ្វីជាទៅធ្វើ បាបសត្វទៅវិញនោះ៕

តើអ្នកយល់យ៉ាងណាដែរចំពោះការបញ្ជាក់ក្តីស្រលាញ់បែបនេះ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]