បរទេស៖ នៅលើពិភពលោកយើង បច្ចុប្បន្ននេះ អាយុសង្ឃឹមរស់របស់ មនុស្សបានកំពុង តែមាន ការកើនឡើង គួរឲ្យកត់សំគាល់ ដោយសារ តែ ការរីកចំរើន នៃបច្ចេកទេស ផ្នែកសុខាភិបាល និងការយល់ ដឹងកាន់តែ ខ្លាំងពីតំហែទាំ សុខភាពរបស់ បុគ្គលម្នាក់ៗ ជាក់ស្តែង ស្ត្រីសព្វថ្ងៃ មាន អាយុសង្ឃឹមរស់ ជាមធ្យម ៦០ ឆ្នាំ ហើយអាចរស់បាន រហូតដល់ ៨២ ឆ្នាំ តែបុរសវិញភាគច្រើន គឺអាចរស់បានត្រឹម ៧៩ ឆ្នាំប៉ុណ្ណោះ ពោលគឺ តិចជាងស្ត្រីចំនួន ៣ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើង ពីអាយុសង្ឃឹមរស់ របស់មនុស្សក៏អាស្រ័យទៅ លើបរិបទ ប្រទេស និមួយៗផងដែរ ថាតើ រដ្ឋាភិបាល របស់ប្រទេសនោះ ខិតខំពង្រឹងវិស័យ សុខាភិបាល ខ្លាំងប៉ុណ្ណា។ បើយោងតាមការ ស្រាវជ្រាវ ប្រទេសដែលមាន ប្រជាជនរស់ បានយូរ ពោលគឺ អាចរស់លើស ពី៦០ ឆ្នាំ ច្រើនជាងគេ គឺប្រទេស ន័រវេ តាមពីក្រោយ ដោយ អេស្ប៉ាញ ឈរលេខរៀងទី២ និង ស្វីស ឈរ នៅលេខរៀងទី៣ ចំណែកឯ ប្រទេសកម្ពុជា យើងគឺមានចំណាត់ ថ្នាក់ចន្លោះពី ៧១ ដល់ ៨០ ពោលគឺមិនសូវមាន ប្រជាជន រស់លើសពីអាយុ ៦០ឆ្នាំច្រើនខ្លាំង នោះទេ។ ចំណែកឯប្រទេស ដែលមានចំណាត់ថ្នាក់អ ន់ជាងគេ គឺបានទៅលើប្រទេស Mozambique(៩៥) Afghanistan (៩៦)។

រីឯមហាអំណាច ពិភពលោក សហរដ្ឋអាមេរិក កាន់ចំណាត់ថ្នាក់លេខ ៨ តាមពីក្រោយដោយ ចក្រភព អង់គ្លេសលេខ ១១ និងអូស្ត្រាលី ឈរ នៅ ចំណាត់ថ្នាក់ ១៣។ យោងទៅតាមទិន្នន័យ ដែលអង្កេតដោយ ភ្នាក់ងារឃ្លាំមើល សន្ទស្សន៍ អាយុប្រជាជនសកល (Global AgeWatch Index) បានចាត់ចំណាត់ ថ្នាក់ត្រឹម ៩៦ ប្រទេសប៉ុណ្ណោះ ក្នុងចំណោមប្រទេស ១៩៦ នៅជុំវិញពិភពលោក ហើយការចាត់ ថ្នាក់នេះគេមើល ទៅលើ បទដ្ឋាននៃការរស់នៅ, លក្ខខណ្ឌសង្គម, ស្ថានភាពសេដ្ឋកិច្ច របស់ប្រជាជន វ័យចាស់ ដែលអាចរស់បានលើសពី អាយុ ៦០ឆ្នាំ ឬក៏លើសពីនោះ។

យ៉ាងណាមិញ នៅឆ្នាំ២០៥០ ខាងមុខរបាយការណ៍ ក៏បានបង្ហាញផងដែរថា ចំនួនប្រជាជន ដែលអាច រស់បាន លើសពីអាយុ៦០ឆ្នាំ នឹងមាន ប្រមាណ ២១ ភាគរយ នៃចំនួនប្រជាជនសរុប ដែលក្នុងនោះ ១២ភាគរយ គឺបានមកពីប្រជាជន នៃប្រទេសជប៉ុន ហើយសល់ពីនោះគឺ ប្រជាជន បណ្តាប្រទេសនៅ អ៊ឺរ៉ុប ខាងលិច, អាមេរិកខាងជើង, អូសេអានី, ប្រទេសអ៊ីស្រាអែល និងប្រទេសអេស្តូនៀ (Estonia)៕

ប្រភព៖ បរទេស រូបថត៖ sittingimages 

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]