អង់គ្លេស៖ អាគារមួយដែលសង់ នៅមុខហាងទំនិញនាសួនច្បារ Convent បានទាក់ទាញអ្នក ទេសចរ មកទស្សនាគ្មាន លោះថ្ងៃ រាប់ពាន់នាក់ ដោយសារតែទំរង់នៃអាគារ ត្រូវបានគេរចនាឡើងដោយមើល ទៅហាក់អណ្តែតនៅលើខ្យល់ ខ្ពស់ផុតពីដីដោយមិនឃើញមាន ការប្រើប្រាស់ សសរនោះឡើយ។

ទោះជាយ៉ាងណាក៏ការសង់សង់ អាគារនេះ មិនមែនកើតចេញពីវេទមន្ត ឬក៏អព្ភូតហេតុធម្មជាតិ អ្វីនោះទេ វាកើតឡើង ដោយគំនិតច្នៃប្រឌិត និងបច្ចេកទេសសាងសង់ ដែលត្រូវការប្រើពេល ជាច្រើនខែទំរាំ អាចចេញជារូបរាង ដែលយើងអាចមើល ឃើញបែបនេះ។ ការបង្កើតនេះ ជាគំនិត របស់បុរសជនជាតិ អង់គ្លេសម្នាក់មានឈ្មោះថា Alex Chinneck ដែលកិច្ចការទាំងមូល លោកបានដាក់ ឈ្មោះថា “ចូរអ្នកយកផ្លេក បន្ទោរ របស់ខ្ញុំ ប៉ុន្តែសូមកុំលួចរន្ទះរបស់ខ្ញុំ ឬ Take my Lightning but don’t steal my Thunder”។

ស្ថាបត្យកម្មអាគារទាំងមូល មានប្រវែង១២ ម៉ែត្រដែលលោក Chinneck បានប្រាប់ថា ផ្នែកដាច់ខាង លើរបស់អាគារ ត្រូវធ្វើឲ្យវា មានទំងន់ ស្មើគ្នា មិនត្រូវឲ្យខាងណាធ្ងន់ ជាងខាងណានោះទេ។ ហើយផ្នែក ខាងស្តាំបំផុត (បើយើងឈរ ចំពីមុខអាគារ) របស់អាគារ គឺអ្នកសាងសង់ បានបង្កប់នូវដែកថែប សំរាប់ ទ្រទំងន់ទាំងអស់ របស់សំនង់ខាង លើរបស់អាគារ ចំណែកផ្នែកខាងឆ្វេង មិនមែនបង្កប់ដែក អ្វីនោះទេ។ អ្នក ប្រហែលជាឆ្ងល់ថា បើទោះជាបង្កប់ ដែកថែបយ៉ាងណា ក៏ដោយតើហេតុអ្វីអាច ទ្រទំងន់របស់ស៊ីម៉ង់ បានទៅកើត? ចំលើយដ៏សាមញ្ញគឺថា វត្ថុធាតុដើម ដែលប្រើ ក្នុងការសាងសង់ អាគារនេះគឺ មិនមែន ស៊ីម៉ង់នោះទេ គឺអាគារនេះធ្វើពីស្នោ ដ៏ស្វិតម៉្យាងដែលគេហៅថា Filcor ដែល អ្នកសាងសង់បាន ចំណាយ ពេលជាង ៥០០ ម៉ោង ដើម្បីលាបពណ៌ និងធ្វើឲ្យវាមានរូបរាងដូចជា សំនង់អាគារដែលធ្វើពី ស៊ីម៉ង់ពិតៗ។

លោក Chinneck បានបង្ហាញចំណាប់អារម្មណ៍ លើកិច្ចការរបស់លោកថា៖ “អ្នកមិនអាច ប្រាប់បានទេ ថាតើអ្វីដែលពិត អ្វីដែលក្លែងក្លាយ ដោយគ្រាន់តែ មើលនឹងភ្នែក ឬប៉ះដោយដៃ ប៉ុន្តែសំណង់ ទាំងមូល គឺវាបង្ហាញពីភាពអស្ចារ្យ មិនធ្លាប់មាន ដែលកើតចេញពីស្នាដៃរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ដែលឃើញអ្នក រាល់គ្នារីករាយជាមួយ អ្វីដែលខ្ញុំបានបង្កើត”។

គូសបញ្ជាក់ផងដែរថា អាគារនេះបានធ្វើ ហើយ រួចរាល់ កាលពីចុងសប្តាហ៍កន្លងទៅ ហើយការដាក់តាំង បង្ហាញ ពីបច្ចេកទេស សាងសង់នឹងធ្វើ ឡើង នៅថ្ងៃទី ២៤ ខែតុលា ខាងមុខនេះ៕

វីដេអូបង្ហាញពីការសាងសង់ របស់អាគារអណ្តែត៖

ប្រភព៖ ឌេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]