រាជធានីភ្នំពេញ៖ កាលពីយប់ ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៤ នេះ ស្ថានទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំ នៅកម្ពុជា បានប្រារព្ធពិធីបុណ្យជាតិកូរ៉េ និងពិធីជប់ លៀង គីមឈី នៅក្នុងសណ្នារគារ អាំងទែកង់ ទីណង់តាល់ ក្នុងកិច្ចរឹត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ កម្ពុជា និងសាធារណៈ កូរ៉េ ដែល គីមឈី (Kimchi) គឺជាប្រធានបទ ក្នុងការប្រារព្ធអបអរថ្ងៃ បុណ្យជាតិកូរ៉េ ក្នុងឆ្នាំនេះ។ 

សម្រាប់ ពិធីបុណ្យជាតិ កូរ៉េមានប្រវត្តិជាង ៤០០០ ឆ្នាំមកហើយ ដែលប្រជាជននៅ ក្នុងប្រទេសកូរ៉េបាន ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែ សម្រាប់នៅ ក្នុងប្រទេសកូរ៉េ បានកំនត់យក ថ្ងៃទី៣ ខែតុលា នៃថ្ងៃបុណ្យឯករាជ្យ ជាបុណ្យជាតិកូរ៉េ ។ 

នៅក្នុងឪកាសប្រារព្ធ ពិធីបុណ្យ ជាតិកូរ៉េ នេះ ឯកឧត្តម អគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ គីម ហាន់ស៊ូ (Kim Han Soo) ប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា ស្ថានទូតប្រទេសកូរ៉េ បានប្រារព្ធធ្វើពិធីបុណ្យជាតិ កូរ៉េជារៀងរាល់ឆ្នាំ ចាប់តាំងសាធារណៈកូរ៉េ បង្កើត ស្ថាន ទូតនៅ កម្ពុជា ក្នុងឆ្នាំ ១៩៩៧ ម៉្លេះ។ ប៉ុន្តែ សម្រាប់ឆ្នាំ២០១៤ ស្ថានទូតសាធារណៈកូរ៉េ  បានធ្វើបង្ហាញនិង ការណែនាំនៃ ម្ហូបគីមឈី ដោយ សារ គីមឈី ជា អាហារ ដែលស្គាល់ ទូទាំងពិភពលោក ហើយ ត្រូវបានដាក់បញ្ចូលជា បេតិកភណ្ឌមនុស្សជាតិ អង្គការយូនីស្កូ កាលពីខែតុលា ឆ្នាំ ២០១៣ ។

លើសពីនេះទៀត ឯកឧត្តមក៏បានថ្លែងពី ប្រវត្តិសាស្ត្រ នៃសាធារណៈកូរ៉េ ដែលធ្លាប់ឆ្លងកាត់នូវ ភ្លើងសង្គ្រាម រហូត មានការអភិវឌ្ឍន៍ យ៉ាងខ្លាំង ដូចសព្វថ្ងៃ ដោយមានការប្រឹង ប្រែងរបស់ប្រជាជនកូរ៉េ និងកិច្ចសហ ប្រតិបត្តិអន្តរជាតិ ក្នុងនោះឯកឧត្តម ក៏បានបញ្ជាក់ថា សាធារណៈកូរ៉េក៏ ជាដៃគូដ៏ធំ ជាងគេទី ៥ របស់ប្រទេសកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ ។

ក្នងនោះដែរ ឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានឡើងថ្លែង សុន្ទរកថា ក្នុងនាម តំណាង ឲ្យរដ្ឋាភិបាលកម្ពុជា សំដែងការដឹង គុណចំពោះរាជរដ្ឋា ភិបាលកូរ៉េខាងត្បូង បានជួយដល់ ដំណើរការ និង ការអភិវឌ្ឍន៍របស់ ប្រទេស កម្ពុជា នៅគ្រប់វិស័យ ។ ឯកឧត្តម មានប្រសាសន៍ផងដែរថា ទំនាក់ទំនងនៃ មិត្តភាពដ៏ឧត្តុងឧត្តម និងសហប្រតិបត្តិការដ៏ មានផ្លែផ្លា កើតចេញ រវាងប្រទេស យើងទាំងពីរ នឹងបន្តកាន់តែរឹងមាំ ដើម្បីពង្រឹង និង អភិវឌ្ឍពី មួយថ្ងៃទៅមួយថ្ងៃ សំរាប់ប្រយោជន៍ រួមរបស់ ប្រទេសយើងទាំងពីរ៕


ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]