សឹង្ហបុរី៖  កាលពីថ្ងៃទី២៩ ខែកញ្ញា  ជាថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី៥របស់ តារាសម្តែងស្រី ដ៏ល្បី គឺនាង Fann Wong និងលោក Christopher Lee ហើយពួកគេ ក៏បានចែករំលែក ភាពសប្បាយរីករាយ ជាមួយនឹង ការសរសេរសារ ដ៏ផ្អែមល្ហែម នៅក្នុងបណ្តាញសង្គមផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា Wong បានបង្ហោះរូបថត គ្រួសាររបស់នាង ចូលក្នុង Instagram  និង បានសរសេរថា "អ្នកទាំង២ជា កាដូដ៏អស្ចារ្យបំផុត សម្រាប់ជីវិតខ្ញុំ រីករាយខួប អាពាហ៍ពិពាហ៍របស់យើង លើកទី៥"។

មិនតែប៉ុណ្ណោះ លោក Lee ក៏បានសរសេរ អក្សរចិន លាយជាមួយ អង់គ្លេស ដែលមានន័យថា "ជូនចំពោះ អ្នកស្រី Lee  ថ្ងៃនេះជា ខួបអាពាហ៍ ពិពាហ៍របស់យើង ។ អរគុណណាស់ សម្រាប់កាដូ ដ៏មានតម្លៃ ដែលឲ្យមកខ្ញុំ ហើយខ្ញុំស្រលាញ់កូនZed ជារៀងរហូត"។

បន្ថែមពីនេះទៅទៀត ចាប់តាំងពី Zed បានកើតមក  គឺរូបគេបានទទួលកាដូ ដ៏មានតម្លៃជាច្រើន ពីមិត្តភក្តិ របស់ឪពុកម្តាយគេ មានដូចជា ស្បែកជើង ខោអាវ លុយ តុក្តតា និងក្រវិលពេជ្រមួយគូ ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា  កាលពីចុងខែ Fan Wong នាងបានបង្ហោះរូបថតក្រវិលពេជ្រ និង សសេរថា "ម៉ាក់នឹង ថែរក្សាទុក ក្រវិលពេជ្រមួយ គូនេះ រហូតដល់កូនធំឡើង ហើយម៉ាក់នឹងឲ្យត ទៅកូន ប្រសារស្រី របស់ម៉ាក់"។

ជាមួយគ្នានោះដែរ លោក Lee ក៏បាននិយាយដែរថា "កូនប្រុសរបស់ខ្ញុំ ជាក្មេងដែលរឹងមាំ ដូចខ្ញុំ និងប្រពន្ធរបស់ខ្ញុំ។ ប៉ុន្តែគេមិនចេះ អត់ធ្មត់ នោះទេ ហើយយំខ្លាំងណាស់ នៅពេលគេឃ្លានម្តងៗ។ វាជាពេលវេលាដ៏ពិបាក ក្នុងការមើលថែណាស់ ប៉ុន្តែខ្ញុំគិតថា គេទើបតែ កើតបាន ២ខែ ដូច្នេះ វាលំបាកបែបនេះហើយ"៕



ប្រភព  loliipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]