មិចស៊ីកូ៖ បុរសម្នាក់ រស់នៅក្នុងទីក្រុងមិចស៊ីកូ ត្រូវបានគេចុះឈ្មោះ ចូលក្នុងសៀវភៅ កំណត់ត្រាពិភពលោក កាលពីថ្ងៃច័ន្ទ បន្ទាប់ពី គាត់បានប្រមូលទិញទុក នូវវត្ថុរាប់ពាន់ ដែលច្រើនជាងគេលើ ពិភពលោក ទាក់ទងនឹង រឿងប្រឌិតកថា ដ៏ល្បីល្បាញ "Harry Potter" ។

លោក Menahem Asher Silva Vargas វ័យ៣៧ឆ្នាំ មុខរបរជាមេធាវី បានចំណាយ ពេលជិត ១៥ឆ្នាំ ដើម្បីព្យាយាមប្រមូលទិញ វត្ថុនានា ទាក់ទងនឹងភាពយន្ត និង សៀវភៅរឿង Harry Potter ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី J.K. Rowling និយាយអំពីសាច់រឿង របស់ក្រុមក្មេងៗ មួយក្រុម ទៅរៀនសិល្ប៍ វេនមន្ត ក្នុងពិភពវេនមន្ត ដ៏ចម្លែកមួយ។

បុរសនេះ បានប្រមូលទិញ វត្ថុនានារហូតដល់ពេញទាំង ពីរបន្ទប់របស់គាត់ ដែលក្នុងនោះ រួមមាន ទាំងរូបតុក្កតានានា ដំបងសិល្ប៍ រូបភាព តួអង្គក្នុងរឿង សៀវភៅរឿង ឌីសរឿង សំលៀកបំពាក់ ដែលតួអង្គពាក់ ក្នុងរឿងជាដើម។

គួរបញ្ជាក់ដែរថា  ឯតទគ្គកម្មពិភពលោក ចម្លែកថ្មីមួយនេះ បានផ្តល់ឲ្យគាត់ កាលពីថ្ងៃទី ២៩ កញ្ញា កន្លងទៅនេះ។ យ៉ាងណាមិញ  គាត់បាន និយាយដោយសើចសប្បាយរីករាយថា ចំនងចំនល់ចិត្ត និងការស្រលាញ់ងុបនឹង រឿង Harry Potter ប្រៀបដូចជា ការប្រទានពរ និង ការដាក់ បណ្តាសារ ពីព្រោះ ប្រាក់ខែជាច្រើន របស់គាត់ បានចំណាយលើ វត្ថុទាំងនោះ ហើយជាចុងក្រោយ គាត់អាច ទទួលបាន លទ្ធផលមកវិញ យ៉ាងអស្ចារ្យ បែបនេះផងដែរ៕ 

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]