ស្រ្តីវ័យ៣៥ឆ្នាំ ដ៏គួរឲ្យអាណិតម្នាក់ បានដុះដុំសាច់ នៅលើខ្នង និងហៀរធ្លាក់ គ្របដណ្តប់ ស្ទើរពេញខ្លួនប្រាណ ដែលដុំសាច់នោះ មានទំងន់ រហូតដល់ទៅ ៥៥ផោន ឬប្រមាណជិត ២៥គីឡូក្រាមឯណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីដ៏គួរឲ្យអាណិតនេះ ត្រូវបានគេស្គាល់ឈ្មោះថា Yuan ត្រូវបានក្រុមគ្រូពេទ្យ ជួយសង្គ្រោះ ដោយធ្វើការវះកាត់ យកដុំសាច់នោះចេញ បានយ៉ាងជោគជ័យ ដោយចំណាយ អស់រយៈពេល ១០ម៉ោងឯណោះ។

ប្រភពដដែល បានឲ្យដឹងទៀតថា អ្នកស្រី Yuan បានដុះដុំសាច់ ២-៣កន្លែងឯណោះ ប៉ុន្តែដុំសាច់ ដែលដុះធំជាងគេ គឺនៅលើខ្នង និងត្រគៀកខាងស្តាំ ដែលវាបានហៀរធ្លាក់ ជិតដល់ ក.ជើង របស់អ្នកស្រី។

ទោះបីជាយ៉ាងណាក៏ដោយ ដុំសាច់ប៉ុន្មានកន្លែង ដែលមានទំងន់សរុប ប្រមាណជា ២៥គីឡូក្រាមនេះ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការវះកាត់ចេញ បានយ៉ាងជោគជ័យតែម្តង។

គួរបញ្ជាក់ផងដែរថា នៅពេលដែលអ្នកស្រី Yuan បានកើតដំបូង ស្បែកអ្នកស្រី គឺមានស្នាមដៅ ពណ៌ត្នោត ពេញខ្លួនប្រាណតែម្តង ប៉ុន្តែដោយសារតែ បញ្ហាជីវភាពក្រីក្រ ក្រុមគ្រួសារអ្នកស្រី មិនបានយកអ្នកស្រី មកពិនិត្យ និងព្យាបាលឡើយ។ រយៈពេល១០ឆ្នាំក្រោយមក អ្នកស្រីក៏បានដុះដុំសាច់ នៅលើខ្នង និងត្រគៀកខាងស្តាំ ហើយវាបានដុះធំឡើងៗ យ៉ាងរហ័ស។

ជាមួយគ្នានេះដែរ ក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ ដុំសាច់នោះ កាន់តែរីកធំឡើងៗ បន្តទៀត ដែលធ្វើឲ្យអ្នកស្រី Yuan ពិបាកក្នុងការដើរ។

យ៉ាងណាមិញ ដោយសារតែ ភាពមិនចេះអក្សរ និងមិនដែលបាន ចូលរៀនផងនោះ អ្នកស្រី Yuan បានធ្វើជាអ្នក ខាត់ស្បែក នៅតាមផ្លូវ ដើម្បីយកប្រាក់ មកផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ ហើយក៏មានមនុស្ស ជំរុញឲ្យនាង ស្វែងរកជំនួយ ដើម្បីធ្វើការព្យាបាល រហូតដល់ចុងក្រោយ អ្នកស្រីក៏ទទួលបាន ការវះកាត់ ដុំសាច់ទាំងនោះ ចេញពីខ្លួនអ្នកស្រីតែម្តង៕


ដុំសាច់ ដែលត្រូវបាន ក្រុមគ្រូពេទ្យ វះកាត់ ចេញពីខ្លួនអ្នកស្រី Yuan

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]