ហ្សឹមបាវ៊េ៖ ក្មេងស្រី ដែលមានវ័យត្រឹមតែ ១៣ឆ្នាំ បានក្លាយជា ម្ដាយទៅហើយ ដោយសារតែ ឪពុកបង្កើត បង្ខំឲ្យរួម ភេទជាមួយ។

តាមប្រភពព័ត៌មាន បរទេស ដែលមិនបញ្ជាក់អត្តសញ្ញាណ ឪពុកតិរិច្ឆាន ដែលមានវ័យ ៣៦ឆ្នាំ និងជាអ្នក រស់នៅ ក្នុងភូមិ Tagwirei ប្រទេសហ្សឹមបាវ៊េ បានឲ្យដឹងថា បុរសរូបនេះ បានចាប់រំលោភ សេពសន្ថវៈ កូនស្រីបង្កើត ដែលមានអាយុ ១៣ឆ្នាំ ជាច្រើនលើក និងចុងក្រោយ ធ្វើឲ្យមាន ផ្ទៃពោះ ហើយគំរាមនាង មិនឲ្យប្រាប់ នរណា។ ចំពោះហេតុការណ៍មួយនេះ បានផ្ទុះឡើង កាលពីថ្ងៃទី ១៥ ខែ កញ្ញា ក្រោយពី រឿងរ៉ាវ ដែលមានផ្ទៃពោះ ត្រូវបានម្ដាយ បង្កើតនាងដឹង រួចជីក កកាយសួរថា តើនរណា ជាឪពុករបស់កូននេះ។ នៅក្នុងនោះ នាងបែរជាទម្លាក់កំហុសទៅ លើមិត្ដរួមថ្នាក់ ថាជាឪពុក កូនក្នុងពោះ នាងទៅវិញ។ ដោយមិនអស់ចិត្ដ នារីជាម្ដាយបាន បានប្រាប់កូនស្រី ថានឹងសហការណ៍ ជាមួយសាលា ដើម្បីស្វែងរកឪពុកកូនម្នាក់នេះ តែជាចុងក្រោយ ក្មេងស្រីអាយុ ១៣ឆ្នាំ បានទម្លាយការពិតថា ឪពុកបង្កើត គឺជាអ្នករំលោភ និងធ្វើឲ្យនាង មានកូន។

ដោយសារតែកំហឹង នាងបានទៅសួរនាំបុរសជា ប្ដី ដែលចុងក្រោយ បុរសនេះបែរជា ប្រើហឹង្សា វាយ ធ្វើបាប ថែមវិញទៀត។ បន្ទាប់មក នាងជាកូនស្រី អាយុ ១៣ឆ្នាំ បានរាយការណ៍ ទៅកាន់ គ្រូរបស់នាងផ្ទាល់ ទើបប៉ូលីសធ្វើការ ចាប់ខ្លួន ជនខាងលើ និងត្រូវបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ចែងទៅតាមច្បាប់។

ចុះអនាគត គ្នាយ៉ាងណា ប្រសិនជា នាពេលនេះ បែរជាជួបរឿងដ៏កំសត់បែបនេះ ទៅហើយនោះ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]