ភ្នំពេញ៖ សពអណ្តែតទឹកមួយ ត្រូវបានគេស្គាល់ថា ជាអ្នករើសអេតចាយ រស់នៅភូមិបាគូ សង្កាត់ដង្កោ ត្រូវបានអ្នកភូមិ ព្រែកកំពឹស ប្រទះឃើញអណ្តែត ទឹកស្ទឹងព្រែកត្នោត ក្រោយផ្ទះរបស់គាត់ នៅវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នៅចំណុចលើផ្ទៃទឹក ស្ទឹងព្រែកត្នោត ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីស្ត្រី ម្នាក់ឈ្មោះ មុំ សារិកា អាយុ២៧ឆ្នាំ ជាអ្នកភូមិព្រែកកំពឹស បានប្រាប់ឲ្យដឹងថា មុនពេលដែលរូបគាត់ បានប្រទះឃើញ សពអណ្តែតទឹកនេះ គឺកូនរបស់គាត់យំពេក ហើយពេលនោះ គាត់ក៏ពរកូន របស់គាត់ ដើរទៅ ក្រោយផ្ទះឈរ នៅមាត់ស្ទឹង ស្រាប់តែរូបគាត់ បានសម្លឹងមើល ទៅក្នុងទឹកក៏ឃើញ សពអណ្តែតទឹក លេចមក ហើយមុន ដំបូងគាត់ឃើញ សក់អាវសផ្កាប់មុខ ពេលនោះគាត់ក៏ មិនដឹងច្បាស់ដែរ ក៏ហៅអ៊ុំប្រុសគាត់ មកជួយមើលទើប ដឹងថាជាសាកសព អណ្តែតទឹក។ ក្រោយមកអ៊ុំប្រុស គាត់ក៏រាយការណ៏ ទៅសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល ព្រែកកំពឹស។ ជាមួយគ្នានេះ ផងដែរសមត្ថកិច្ច បច្ចេកទេសនិងមន្ត្រី ប៉ុស្តិ៍រដ្ឋបាល ក៏បានចុះដល់ កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ។

ប្រភពពីមន្ត្រី នគរបាលប៉ុស្តិ៍រដ្ឋបាល បានឲ្យដឹងថា សពមានឈ្មោះ គ្រុក ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នករើសអេតចាយ នៅម្តុំគំនរ សំរាមជើងឯក មានទីលំនៅ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្រ្តីជាប្រពន្ធជន រងគ្រោះឈ្មោះ អួច មុំ អាយុ៤០ឆ្នាំ បានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់ បានបាត់ខ្លួន តាំងពីវេលាម៉ោង ១យប់ កាលពីថ្ងៃចន្ទ មកម្ល៉េះ ។ ស្រ្តីដដែលបន្តថា មុនពេលកើតហេតុ នៅយប់ថ្ងៃចន្ទ នោះប្តីបាននិយាយថា មានគេមកយក គាត់ទៅហើយ ក៏ដើរទៅចុះ ទឹកហើយ គាត់ស្មានថាប្តី គាត់ណាធម្មតា ពេលនោះគាត់ដើរ រកមិនឃើញទើបតែភ្ញាក់ផ្អើល អ្នកភូមិគេប្រទះឃើញ នៅថ្ងៃពុធនេះ។
សមត្ថកិច្ចបច្ចេកទេស ក៏បានប្រាប់ឲ្យដឹងដែរថា ជនរងគ្រោះស្លាប់ ដោយសារលង់ទឹក ហើយក្រោយពីពិនិត្យ ធ្វើកោសល្យវិច័្ចយ ទើបប្រគល់ឲ្យ ក្រុមគ្រួសារ នៃសពធ្វើបុណ្យតាម ប្រពៃណីនៅផ្ទះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]