ភ្នំពេញ៖ រថយន្តធុនធំមួយ គ្រឿង ដឹកដែកសសៃរលើស ចំណុះ បណ្តាល ឲ្យដាច់ហ្វ្រាំង ជ្រុលទៅបុក រថយន្ត ២គ្រឿង និងម៉ូតូមួយគ្រឿង ខណ:បើកចុះស្ពាន ព្រះមុនីវង្សថ្មី តែមិនបណ្តាល ឲ្យមាននរណាម្នាក់ រងរបួសឡើយ កាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ក្នុងសង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារច្បារអំពៅ ។

សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ រថយន្តធុនធំមួយគ្រឿង បើកបរក្នុង ទិសដៅពីលិចទៅកើត ពោលគឺបើកចុះពី លើស្ពានព្រះមុនីវង្សថ្មី ស្រាប់តែជាន់ ហ្វ្រាំងមិនជាប់ លុះដល់ចំណុច ផ្លូវលេខ ៣៦៧ កែងផ្លូវជាតិលេខ១ រថយន្តបានជ្រុល បុករថយន្ត ហុីយ៉ាន់ដាយ ២តោនកន្លះ ដែលបើកឆ្លង ផ្លូវលេខ៣៦៧ រួចរថយន្តមិនទាន់ អស់ល្បឿន ក៏ជ្រុលទៅបុក ម៉ូតូមួយគ្រឿង និងកៀររថយន្ត រ៉េនរ៉ូវើ មួយគ្រឿងទៀត តែមិនបណ្តាល អោយនរណាម្នាក់រង របួសក្នុងហេតុការណ៍ ខាងលើនេះទេ ។ រថយន្តធុនធំ ដែលដឹកដែកសរសៃ លើសទម្ងន់ ចុះពីលើស្ពាន ដាច់ហ្វ្រាំងបុករះខាងលើនេះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0203 បើកបរដោយបុរសម្នាក់ ឈ្មោះ គុជ និត្យ អាយុ ២៧ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹង មានជ័យ រួមជាមួយអ្នកនៅ ក្នុងរថយន្តម្នាក់ទៀត មិន បណ្តាលឲ្យរង របួសនោះទេ ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន ខណ្ឌច្បារអំពៅ ចុះមកសម្របសម្រួល អូសរថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ច្បារអំពៅ ដើម្បីដោះស្រាយ សំណងដល់រថយន្ត និងម៉ូតូរងគ្រោះ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]