កូរ៉េខាងត្បូង៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SM Entertainment បានចេញនូវ សេចក្តីថ្លែងការណ៍ បញ្ជាក់ពីការពិត ជុំវិញព័ត៌មានដែលថា Jessica នឹងត្រូវដកចេញ ពីក្រុម Girls’ Generation ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍ ដែលខាងក្រុមហ៊ុន SM Entertainment បកស្រាយទៅលើ សារដែលបានបង្ហោះដោយ Jessica នៅលើ Weibo របស់នាង ដែលមានខ្លឹមសារ ដូចតទៅ៖ “នៅនិទាឃរដូវខាងមុខនេះ ដោយសារតែស្ថានភាព ផ្ទាល់ខ្លួនរបស់ Jessica នាងបាន ជូនដំណឹងថា នាងនឹងផ្អាកការសម្តែង មួយអាល់ប៊ុម ដូចនេះ ដើម្បីឲ្យក្រុម Girls’ Generation អាចដំណើរការទៅបាន ខាងភ្នាក់ងារ និងសមាជិកក្រុម បានព្យាយាមរកវិធី ដោះស្រាយយ៉ាងណា ឲ្យក្រុមអាចដំណើរការទៅបាន”។

ទោះជាយ៉ាងណា នៅក្នុងចំណោមការចរចា យ៉ាងច្បាស់លាស់មួយ ទាក់ទងទៅនឹង ការប៉ះទង្គិចគ្នា នៃភាពខុសគ្នា រវាងតួនាទី និង ចំណូលចិត្តនេះ គឺដោយសារតែ Jessica បានចាប់ផ្តើម អាជីវកម្មម៉ូដសំលៀកបំពាក់ ដែលធ្វើឲ្យនាង មិនអាចធ្វើការនៅក្នុង ក្រុម Girls’ Generation នេះ បានយូរនោះទេ។ ដោយសារតែគ្មានជំរើស ទើបខាងក្រុមហ៊ុន សម្រេចឲ្យក្រុម Girls’ Generation បន្តទៅមុខដោយ មានសមាជិកតែ៨នាក់ មុនកាលកំណត់បែបនេះ។

យ៉ាងណាមិញ ខាងភ្នាក់ងាររបស់ក្រុមហ៊ុន នឹងបន្តគាំទ្រ និងគ្រប់គ្រង សមាជិកទាំង៨នាក់ ជាក្រុម Girls’ Generation ហើយចំណែកឯ Jessica វិញ ក្រុមហ៊ុននឹងឲ្យនាង ធ្វើតែម្នាក់ឯងវិញ គឺគ្រាន់តែដកចេញពីក្រុម មិនមែនបញ្ឈប់ពី ក្រុមហ៊ុននោះទេ៕

សារដែល Jessica សរសេរនៅលើ Weibo របស់នាង

ប្រភព៖ Lollipop

ដោយ និមល

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]